menu-iconlogo
huatong
huatong
avatar

ក្លិនម្អមស្រុកស្រែ

ហ៊ឹម ស៊ីវនhuatong
𓏲*ੈ𝘿𝙖𝙧𝙖࿐⁶⁸huatong
Testi
Registrazioni
ក្លិនម្អមស្រុកស្រែ

ហ៊ឹម ស៊ីវន

---------------------------

ថ្ងៃបាក់រសៀល សត្វក្រៀលទួញយំសង្វេគ

សម្លឹងមើលទៅផ្ទៃមេឃ ផ្ទៃមេឃបាំងដុំពពក

យកដៃស្ទាបទ្រូង ទ្រូងក៏ជាប់នឹងស្នេហ៏ពន្លក

ខ្ទមស្រែដែលយើងធ្លាប់ជ្រក ត្រូវខ្យល់បោកបែកបាក់គ្មានសល់

ដើមត្នោតយោលធាង ចម្រៀងអូនច្រៀងមិនចប់

មានតែទឹកភ្នែកអភ័ព្វ ហូរផ្គាប់តែឥតបានផល

ថ្ងៃស្អែកឃ្លាតឆ្ងាយ អូនសែនស្តាយឆោមឆាយនិមល

កម្មព្រេងជាតិមុនបានផ្ដល់ ជាតិនេះឲ្យយើងព្រាត់គ្នា

លាចម្ការស្រែ ម៉ែឲ្យយកប្តីស្រុកគេ

បើខឹងសូមប្រុសកុំជេរ មាសមេកុំតាមផ្តន្ទា

អូនឃ្លាតតែកាយ សូមផ្ញើចិត្តជូនប្រុសពុំងា

ថ្ងៃក្រោយបើមានវេលា យើងជួបគ្នាជាប្អូនជាបង

ស្រែធ្លាប់ប្រវាស់ ភ្ជួររាស់ស្ទូងស្រូវដើមឆ្នាំ

ម្លប់ត្នោតអូនសូមច្រៀងផ្តាំ ផ្លែទុំធ្វើនំផ្ញើផង

អូនទៅអាមេរិក ក៏មិនភ្លេចកំពឹសក្តាមខ្យង

ទឹកភ្នែកជ្រែកលាអូនបង ក្លិនផ្កាម្អមដុះលើ...ភ្លឺស្រែ

--------Music--------

ស្រែធ្លាប់ប្រវាស់ ភ្ជួររាស់ស្ទូងស្រូវដើមឆ្នាំ

ម្លប់ត្នោតអូនសូមច្រៀងផ្តាំ ផ្លែទុំធ្វើនំផ្ញើផង

អូនទៅអាមេរិក ក៏មិនភ្លេចកំពឹសក្តាមខ្យង

ទឹកភ្នែកជ្រែកលាអូនបង ក្លិនផ្កាម្អមដុះលើ...ភ្លឺស្រែ

Thank you!

Follow me DARA

Altro da ហ៊ឹម ស៊ីវន

Guarda Tuttologo