ស្នេហាលើលោកនេះជាអ្វីទៅ?
ហេតុអ្វីត្រូវតំរូវឱ្យបែក?
ទេវតាចៅមហាម្តេចលោកបិទភ្នែក
ឃាត់រឿងហេតុផ្ដាច់ខ្សែនិស្ស័យសេ្នហ៍ពិត
ធ្លាប់ស្រមៃផ្សងគេងកើយខ្នើយមួយរួមបង
ហែលឆ្លងវាលវដ្តសង្សាររួមគ្នា
តែគ្រប់យ៉ាងបង្ខំឱ្យអូនពោលពាក្យលា
ចិត្តសែនវេទនាខាំមាត់ក្រាបផ្ទឹម
នឹងប្រុសផ្សេង
ជាតិនេះបេះដូងមានកម្ម
ជោគជាំដោយទឹកភ្នែករាល់ថ្ងៃ
នឹកបងតែកាយក្បែរប្តី
មានជាតិថី្មអូនសំុធ្វើប្រពន្ធបងផង
ភ្លេង……….
ជាតិនេះបេះដូងមានកម្ម
ជោគជាំដោយទឹកភ្នែករាល់ថ្ងៃ
នឹកបងតែកាយក្បែរប្តី
មានជាតិថី្មអូនសំុធ្វើប្រពន្ធបងផង
មើលទៅជើងមេឃឆ្ងាយដាច់អាល័យ
ដូចរូបស្រីនិងប្រុសពំុងារ
បានត្រឹមស្រលាញ់តែគ្មានវាសនាបានជួបគ្នា
មាគា៌ជីវិតស្នេហាគ្មានអ្នកយល់
មាគា៌ជីវិតស្នេហាគ្មានអ្នកយល់