menu-iconlogo
huatong
huatong
avatar

ដីវិលរកកន្លែងឈប់

ឆន សុវណ្ណរាជhuatong
rbairdhuatong
歌詞
レコーディング
ចង់ឃាត់វេលា

តែពេលវេលាមិនអាចនឹងឈប់

ចង់ឃើញព្រះអាទិត្យ

តែភពងងឹតនៅតែមាន

ចង់ឃាត់ដំណើរ

ចង់បណ្ដើរអូនដើរកាត់គ្រាប់ភ្លៀង

អ្វីៗបានគិតត្រៀម

ក្លាយជាស្រមោលបានត្រឹមស្រម៉ៃ

ស្រឡាញ់អូនថ្មមបេះដូងដោយពេញចិត្ត

ថ្ងៃនេះការពិតប្ដូរកែនស្ស័យ

បាត់ទម្លាប់ធ្លាប់នៅជិតស្រី

បាត់ស្នេហា។

ពេលដឹងថាព្រាត់អូនទ្រូងរហែក

ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន

បងប្រឹងទប់អារម្មណ៍ក្រំបេះដូង

ទងសួតមួលផ្ដាច់សង្ខារ

ស្នេហ៍ឆាប់ព្រាត់សល់ឆ្អឹងចិត្តរីងរៃ

ចុះផែនដីនៅវិលដើម្បីអ្នកណា

ថ្ងៃណា តើថ្ងៃណាផែនដីឈប់វិល

សូន្យចិត្តដូចខ្យល់

ជីវិតតែលតោលខ្មួលខ្មាញ់ដូចផ្សែង

ផ្លូវស្នេហ៍សល់សែនវែង

គេតាមហួងហែងផ្ដាច់ចិត្តពុំងា

ថ្ងៃព្រាត់មកដល់

គ្មានពេលសេសសល់នឹងពេលពាក្យលា

ទៀងពេកតាមវេលា

មួយវិនាទីសុំមិនបាន

អូនឃ្លាតទៅតើពៅអូននៅនឹកបងទេ

មាសមេបងសែនអាល័យកល្យាណ

ភាពស្និទ្ធស្នាលដែលយើងធ្លាប់មានបាត់ទៅណា

ពេលដឹងថាព្រាត់អូនទ្រូងរហែក

ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន

បងប្រឹងទប់អារម្មណ៍ក្រំបេះដូង

ទងសួតមួលផ្ដាច់សង្ខារ

ស្នេហ៍ឆាប់ព្រាត់សល់ឆ្អឹងចិត្តរីងរៃ

ចុះផែនដីនៅវិលដើម្បីអ្នកណា

ថ្ងៃណា តើថ្ងៃណាផែនដីឈប់វិល។

អូ...ទឹកភ្នែកបង

សុំសួរអ្នកណាឆ្លើយបាន

បើគ្រប់យ៉ាងមិនថេរមិនអមតៈ

តើផែនដីនៃលោកនេះវិលដល់ណា។

ពេលដឹងថាព្រាត់អូនទ្រូងរហែក

ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន

បងប្រឹងទប់អារម្មណ៍ក្រំបេះដូង

ទងសួតមួលផ្ដាច់សង្ខារ

ស្នេហ៍ឆាប់ព្រាត់សល់ឆ្អឹងចិត្តរីងរៃ

ចុះផែនដីនៅវិលដើម្បីអ្នកណា

ថ្ងៃណា តើថ្ងៃណាផែនដីឈប់វិល

ពេលដឹងថាព្រាត់អូនទ្រូងរហែក

ទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន

បងប្រឹងទប់អារម្មណ៍ក្រំបេះដូង

ទងសួតមួលផ្ដាច់សង្ខារ

ស្នេហ៍ឆាប់ព្រាត់សល់ឆ្អឹងចិត្តរីងរៃ

ចុះផែនដីនៅវិលដើម្បីអ្នកណា

ឬមួយផែនដីវិលរកទីសុំឈប់។

ឆន សុវណ្ណរាជの他の作品

総て見るlogo