menu-iconlogo
huatong
huatong
avatar

ឋានៈផ្សេងចិត្តផ្សេង

សាមុត/សុទ្ធាhuatong
💎ℂ𝕣𝕪𝕤𝕥𝕒𝕝~𝕍𝕚𝕟🔱huatong
歌詞
収録
(ប) ឱ! ព្រលឹងបង នួនល្អង ងើបឡើងអូន

ឱ! ព្រលឹងបង នួនល្អង ងើបឡើងអូន

កុំធ្វើមុខស្រពោន

អូនមើលទឹករលក

បោកច្រាំង ទទួលយើងហើយណា!

ញញឹម មកកែវកន្និដ្ឋា

មើលបក្សា មើលបក្សី

មើលព្រៃ ធម្មជាតិខៀវខ្ចី គួរឱ្យស្រឡាញ់

(ស) ឱ! ព្រលឹងអើយ

ឃើញហើយ ធម្មជាតិទាំងអស់

ឱ! ព្រលឹងអើយ

ឃើញហើយ ធម្មជាតិទាំងអស់

តែ មិនឃើញចិត្តប្រុស

ស្មោះ ឬមួយមិនស្មោះ

ខ្លាចចិត្តនោះ បោកប្រាស់ស្រី

(ប) កុំខ្លាចឱ្យសោះ ណាស្រស់ពិសី

បងលើកដៃ ស្បថណាថ្លៃ

(ស) ជឿអ្វី បើមួយជាដី មួយជាមេឃខ្ពស់

(ប) ឋានៈផ្សេង ចិត្តផ្សេង

កុំ ចំបែងណាពៅ

ក្បង់ទឹកសមុទ្ទទៅ

ភ្លក្សមើលទៅប្រៃយ៉ាងណា

ក្ដីស្នេហា ប្រៃដូចគ្នា

(ស) ឱ្យតែពិតដូចជាវាចា

(ប) ឱ! ជីវ៉ាកុំបារម្ភឡើយ

(រួម) សូមសមុទ្ទនិងរលក

ពពក ជួយចាំសម្ដី

សូមសមុទ្ទនិងរលក

ពពក ជួយចាំសម្ដី

(ស) សូមអ្នកតាពេញព្រៃ

(ប) សូមទេវតាប្រុសស្រី

(រួម) ធ្វើសាក្សី ក្ដីស្នេហ៍ខ្ញុំផងណា

រូបយើងទាំងពីរ សូមសច្ចាថា

ស្នេហា ស្នេហា ស្នេហា...

ស្នេហាលុះគ្រា...អវសានអើយ

(សូមអរគុណ)

សាមុត/សុទ្ធាの他の作品

総て見るlogo