menu-iconlogo
huatong
huatong
avatar

អនុភាពនៃពុកមាត់

ស៊ិន ស៊ីសាមុត/រស់ សេរីសុទ្ធាhuatong
✳️T.S.C.​LINGHENG🔥huatong
歌詞
収録
(ស) ហ៊ឺ...........

ហ៊ឺ.............

ភ្លេង...

(ស) មើលមេឃ

មេឃស្រឡះភ្លឺថ្លា

(ប) មើលផ្កា

ឃ្មុំក្រេបលម្អង

(ស) បុប្ផាគឺអូន

ហើយឃ្មុំគឺបង

(ប) កែវកុំសៅហ្មង

ឃ្មុំបងក្រេបផ្កាតែមួយ

(ស) បើផ្ការោយ

(ប) កុំឱ្យព្រួយ

មួយនឹងមួយមិនក្បត់ទេ

(ស) អូនមិនជឿសោះ

សម្តីបុរសហូរដូចទន្លេ

(ប) ជឿអ្នកណាមាសមេ

ឬមួយជឿគេ ជាងបង

ព្រលឹង កុំទាន់ខឹងពិសី

ប្រណី ហុចថ្ពាល់ឱ្យបង

បងសូមអង្អែល

អង្អែលថើបផង

ថើបមួយម៉ឺនដង

(ស) នែ!បងថយចេញឱ្យឆ្ងាយ

(ប) ចេញទៅណា

(ស) ចេញឱ្យឆ្ងាយ

(ប) ឱ!ឆោមឆាយមិនទៅទេ

ចិត្តអាក្រក់ម្ល៉េះ

(ស) មិនមែនអាក្រក់ទេ

បើចង់ថើបទាល់តែ

ថ្លៃកោរពុកមាត់ចេញទៅ

(ប) អីយ៉ាស់!

កោរមិនបានទេអូន

(ស) ប្រុសស្ងួន

មានអ្វីលាក់បាំង

(ប) ពុកមាត់បងនេះ

គឺជាកម្លាំង

តែកោរទៅ អស់ខ្លាំង

ឯខ្មាំងសត្រូវ មើលងាយ

(ស) ភរឬភូត

(ប) នែ!ឆោមឆាយ

បងនិយាយការពិតច្បាស់

កុំប្រាប់អ្នកណា

ពីអានុភាពនេះ

ទុកពុកមាត់ពិសេស

ដើម្បីការពារស្នេហ៍យើង

ភ្លេង...

(ប) ឃ្លានណាស់

អឺងអើយឆោមឆាយ

តើបាយ ដាំឆ្អិនហើយនៅ

ឃ្លានណាស់

អឺងអើយឆោមឆាយ

តើបាយ ដាំឆ្អិនហើយនៅ

(ស) ឆ្អិនហើយ

ឱ!ណាប្រុសពៅ

(ប) មានអ្វីខ្លះទៅ

ម្ហូបអាហារ

(ស) មានគ្រប់សម្លអាំងឆា

អញ្ជើញពិសា

ណាអ្នកប្តីអើយ

(ប) តើមានអើយ

ប្រហុកកប់ទេ

(ស) ប្រុសស្នេហ៍

មានដែរណាប្តី

(ប) តើមានអើយ

ប្រហុកកប់ទេ

(ស) ប្រុសស្នេហ៍

មានដែរណាប្តី

(ប) អូ! ត្រូវហើយ

នឹងអន្លក់ស្វាយខ្ចី

បេះពីព្រៃថ្មីៗ

អូ!ស្រក់ទឹកមាត់ច្រូច

ត្រូវហើយ

នឹងអន្លក់ស្វាយខ្ចី

បេះពីព្រៃថ្មីៗ

ស្រក់ទឹកមាត់ច្រូច

ចប់!

ស៊ិន ស៊ីសាមុត/រស់ សេរីសុទ្ធាの他の作品

総て見るlogo