menu-iconlogo
huatong
huatong
avatar

ខ្យល់ថ្ងូរ

ប៉ែន រ៉នhuatong
parasramnhuatong
가사
기록
បទ៖ ខ្យល់ថ្ងូរ

(ចាប់ផ្តើម) ខ្យល់ថ្ងូរ .. ល្វើយៗ

ថ្ងៃអើយ ថ្ងៃអត់រះរៀង

បក្សា ស្រែកច្រៀង

ច្រៀងរាំ ជុំគ្រួសារ

បង .. នៅឯណា? នៅឯណា?

ឲ្យអូន សោកា អាល័យ

ស្រម៉ៃ គ្មានថ្ងៃ ភ្លេច។

វាលធំ .. ភ្នំខ្ពស់

ជ្រោះជ្រៅ គង់នៅ ចាញ់ស្នេហ៍ខ្ញុំ

ស្រីណា .. មិនយំ ក្នុងរឿងព្រាត់ស្នេហា

បង .. នៅឯណា? នៅឯណា?

យីស! អ្នកណា អ្នកណា? ដើរដូចជាបង

បងអើយ មកវិញហើយឬ?

បង .. អូននៅនេះទេ

មាសស្នេហ៍ៗ មាសស្នេហ៍ៗ

ទេ .. ទេ .. ទេ ! មិនមែនបងសោះ។

វិលវល់ .. វង្វេង

ចម្បែង ភ្លៀងដក់ ភ្នែកអូន

វិលវិញ មកស្ងួន ដៃអូនចាំទទួល

ឬ .. បងប្រែប្រួល បងប្រែប្រួល

ក្បត់អូនទទួល គូថ្មីទៀតហើយ

បងអើយ ភ្លេចអូនហើយឬ?

រៀបរាងដោយ

ឈ្មោះពិត ស៊ិន ស៊ីតារា

ដោយក្តីស្រឡាញ់ពីខ្ញុំ ស៊ិន ស៊ីតារា

ប៉ែន រ៉ន의 다른 작품

모두 보기logo