Lyrics
Recordings
នឹកដល់រឿងអតីតជិវិតសែនសង្វេគ
សាគរទឹកភ្នែកហូរជ្រែកវង់ភក្ដ្រា
គ្មានអ្នកណាយល់ក្រៅពីជីវ៉ា
ថាអូនចុកផ្សាសោកាយ៉ាងណាហើយ
សម្ដីតិះដៀលអូនម្ដងៗស្ទើរក្អួតឈាម
សុខចិត្តទ្រាំបៀមលាក់ទុកក្នុងឱរា
មិនតបមិនខឹងនឹងស្រស់ពុំងា
ជូនពរជីវ៉ាប្រាថ្នាដែលបងប៉ង
តែដល់ពេលឥឡូវ
អរគុណពៅដែលក្បត់អូន
ពេលនេះការក្បត់នួនល្អង
ធ្វើឲអូនតស៊ូអត់ធ្មត់
សម្រេចគោលបំណង
ដែលប៉ងទៅអនាគត
ភ្លើងស្នេហ៍កម្មរលត់
ជិវិតមានរស្មី
បទពិសោធជិវិត
ឈប់ឱបស្រមោលអតីត
នាំឲ្យតែដួងចិត្ត
រិតស្មុគស្មាញដោះស្រាយមិនបាន
រឿងស្នេហ៍ក្បត់ហួសទៅ
កប់ឲ្យជ្រៅក្នុងអវីចីឋាន
ខំបំភ្លេចឲ្យបានទុកថាជាសុបិន
.
ភ្លេង...
Lyrics by Davin
.
សម្ដីតិះដៀលអូនម្ដងៗ
ស្ទើរក្អួតឈាម
សុខចិត្តទ្រាំបៀមលាក់ទុកក្នុងឱរា
មិនតបមិនខឹងនឹងស្រស់ពុំងា
ជូនពរជីវ៉ាប្រាថ្នាដែលបងប៉ង
តែដល់ពេលឥឡូវ
អរគុណពៅដែលក្បត់អូន
កាយវិការក្បត់នួនល្អង
ធ្វើឲ្យអូនតស៊ូអត់ធ្មត់
សម្រេចគោលបំណង
ដែលប៉ងទៅអនាគត
ភ្លើងស្នេហ៍កម្មរលត់
ជិវិតមានរស្មី
បទពិសោធជិវិត
ឈប់ឱបស្រមោលអតីត
នាំឲ្យតែដួងចិត្ត
រិតស្មុគស្មាញដោះស្រាយមិនបាន
រឿងស្នេហ៍ក្បត់ហួសទៅ
កប់ឲ្យជ្រៅក្នុងអវីចីឋាន
ខំបំភ្លេចឲ្យបាន
ទុកថាជាសុបិន ជាសុបិន។
.សូមអរគុណ...