menu-iconlogo
huatong
huatong
avatar

ផ្កាយព្រឹក

ស៊ិន ស៊ីសាមុតhuatong
giggle2smilehuatong
가사
기록
យប់អើយយប់ជ្រៅរៀមនៅឯកា

មើលដួងតារារះលើមេឃា

ឱ!ដួងចន្ទ្រា

ខ្យល់រងាដួងចិត្តកំព្រាវេទនាកន្លង

សម្លឹងមើលមេឃសង្វេកខ្លួនក្រៃ

ឆ្ងាយហួសនិស្ស័យនឹងបីត្រកង

ផ្កាយអើយ!ផ្កាយបង!

ជាតិនេះប៉ងចាប់ចិត្តបំណង

តែផ្កាយមួយទេ

ឱ!ផ្កាយអើយផ្កាយព្រឹក

បងសែននឹក នឹកផ្កាយស្នេហ៍

តើផ្កាយដឹងឬទេ?

ថារៀមស្នេហ៍ៗៗលុះក្ស័យប្រាណ

ចង់បានតែផ្កាយ

បើសិនផ្កាយព្រឹកមិននឹកប្រណី

រៀមស៊ូលាក្ស័យទាំងស្រណោះស្តាយ

ឱ!ផ្កាយអើយផ្កាយ

កែវកុំណាយកុំរសាត់ឆ្ងាយ

ចោលបងណាអូន។

(ភ្លេង...)

ឱ!ផ្កាយអើយផ្កាយព្រឹក

បងសែននឹក នឹកផ្កាយស្នេហ៍

តើផ្កាយដឹងឬទេ?

ថារៀមស្នេហ៍ៗៗលុះក្ស័យប្រាណ

ចង់បានតែផ្កាយ

បើសិនផ្កាយព្រឹកមិននឹកប្រណី

រៀមស៊ូលាក្ស័យទាំងស្រណោះស្តាយ

ឱ!ផ្កាយអើយផ្កាយ

កែវកុំណាយកុំរសាត់ឆ្ងាយ

ចោលបងណាអូន។

កែវកុំណាយកុំរសាត់ឆ្ងាយ

ចោលបងណាអូន។

ស៊ិន ស៊ីសាមុត의 다른 작품

모두 보기logo