menu-iconlogo
huatong
huatong
avatar

ឧត្តមដួងចិត្ត (បទប្រុស)

ស៊ិន & ស៊ីសាមុត Khmer Karaokehuatong
🇹🇭💠KH💠อาเทียน🇰huatong
가사
기록
ឧត្តមដួងចិត្ត (បទប្រុស)

ស៊ិន & ស៊ីសាមុត

khmer Karaoke

ដំឡើងបទនេះ គ្រួសារខ្មែរ

AhTien khmer Karaoke

ណាលីន គ្រួសារខ្មែរ 25/01/2024

សូមចាប់ផ្ដើម

ឧត្តមដួងចិត្ត ជីវិតបង ឱ!ស្រស់នួនល្អង

ក្នុងដួងចិត្តបង សៅហ្មងរាល់ថ្ងៃ

តាំងពីស្រីពៅ ចាកទៅប្រុស នៅអាល័យ

ទន្ទឹងរាល់ ពេលយប់ថ្ងៃ ថាស្រីថ្លៃមករកបង

ពេលគេងរៀម គេងឱបក្ដីព្រួយ រូបមួយខ្លួនមួយ

ព្រួយអើយ សែនព្រួយ ព្រួយពេកកន្លង

ចរចាម្នាក់ឯង គ្មានឮសំឡេង ឆ្លើយឆ្លង

ដួងចិត្តអាណិត បងផងព្រោះតែ បងនៅស្នេហា

វិលវិញណា ព្រលឹងអើយ

ប្រុសយំទុក្ខធំ ឥតស្បើយ

ខ្នល់ខ្នើយ កើយពីកាយា

ភួយយំរកនាង ចង្កៀងសួររកជីវ៉ា

ម្ចាស់ខ្ញុំលោក ទៅឋានណា

ខ្ញុំសោកា ខ្លោចផ្សារអាល័យ

គួរណាស់វិល វិញកុំកែប្រែ វិលមករួមស្នេហ៍

ដៃបងទៀងទ្វេ ទទួលស្រីថ្លៃ

វិលមកព្រលឹង បងគេងរំពឹងរាល់ថ្ងៃ

វិលមកចុះណា ចរណៃ បើស្រីថ្លៃមេត្តាបង

ភ្លេង!.....

សូមបន្ត!........

គួរណាស់វិល វិញកុំកែប្រែ វិលមករួមស្នេហ៍

ដៃបងទៀងទ្វេ ទទួលស្រីថ្លៃ

វិលមកព្រលឹង បងគេងរំពឹងរាល់ថ្ងៃ

វិលមកចុះណា ចរណៃ បើស្រីថ្លៃ!.. មេត្តាបង!..

KH.សូមអរគុណ

ស៊ិន & ស៊ីសាមុត Khmer Karaoke의 다른 작품

모두 보기logo