menu-iconlogo
huatong
huatong
avatar

ភ្លៀងមួយរាត្រី

ហ៊ឹម ស៊ីវនhuatong
🇰🇭👑🆂🆁🎼☘BÖRÄ/Ly̆̈💫™huatong
가사
기록
បទ :ភ្លៀងមួយរាត្រី

Original Song ហ៊ឹម ស៊ីវន

(1).ភ្លៀងមួយរាត្រី ស្រីនឹកបង សឹងសូន្យ

តើបងនឹកអូន ដូចស្ងួនដែរឬទេ

នឹកគ្រាបំពេរលំហែរាត្រី

នឹកគ្រាបងបី ដាក់ស្រីលើភ្លៅ

ភ្លៀងធំយប់ជ្រៅ ពៅនឹកឃើញថ្មីៗ។

(2).ភ្លឺផ្លេកបន្ទោល ជំនោរតាមបង្អួច

ឮដូចបងហួច លួចស្កាត់មកជួបស្រី

ភ្លៀងមួយរាត្រី ស្រីពុំមានរសាយ

មើលមេឃបាត់ផ្កាយ

ឆ្ងាយ ម៉ឺនសែនយោជន៍

នឹកគ្មានប្រដូចទេណា ប្រុសមាសស្នេហ៍។

(3).អានុស្សាវរីយ៍ កាលបុណ្យអុំទូក

បុណ្យអកអំបុក សំពះព្រះខែ

ព្រះអង្គដងកើ យើងបានស្បថស្បែ

សច្ចាស្មោះស្នេហ៍ លុះត្រាតែសូន្យ។

(4).ពេញបីរាត្រី ក្នុងរង្វង់ដៃបង

កៀកកើយត្រកង បងក្រសោបអោបអូន

ឥឡូវបាត់សូន្យ ស្នេហ៍ស្រពោនអស់ហើយ

ទេវតាលោកអើយ ថ្ងៃណាទៅជួបទៀត

បានក្រេបរសជាតិ ឈប់ឱ្យឃ្លានទៀតហើយ

?...(ភ្លេង)...?

(3).អនុស្សាវរីយ៍ កាលបុណ្យអុំទូក

បុណ្យអកអំបុក សំពះព្រះខែ

ព្រះអង្គដងកើ យើងបានស្បថស្បែ

សច្ចាស្មោះស្នេហ៍ លុះត្រាតែសូន្យ។

(4).ពេញបីរាត្រី ក្នុងរង្វង់ដៃបង

គៀកកើយត្រកង បងក្រសោបអោបអូន

ឥឡូវបាត់សូន្យ ស្នេហ៍ស្រពោនអស់ហើយ

ទេវតាលោកអើយ ថ្ងៃណាទៅជួបទៀត

បានក្រេបរស់ជាតិ ឈប់ឲ្យឃ្លាតទៀតហើយ។

(ចប់)

ហ៊ឹម ស៊ីវន의 다른 작품

모두 보기logo

추천 내용