ធ្លាប់សន្យាស្រលាញ់គ្នា
តែពេលនេះពុំងារ អូនទៅចោលបងហើយ
បងតែងតែគិត នឹកអូនណាស់អូនអើយ
វេលាហួសហើយ នេះគ្រាន់ជាក្តីស្រមៃ
គេងពេលយប់យល់សប្តិមានអូននៅក្បែរ
សប្បាយម្លេះទេ ពេលបាននៅក្បែរស្រី
ពេលភ្ញាក់ដឹងខ្លួន រូបបងហើយនឹងស្រី
បែកគ្នាហើយថ្លៃ រាប់រយថ្ងៃហើយ។
នៅក្បែរគេតើអូនមានអារម្មណ៍យ៉ាងណា
តែគេមើលថែ ឬ ធ្វើបាបចិត្តជីវ៉ា
សូមប្រាប់ថាក្នុងចិន្តាបងនេះលួចបារម្ភ
បើមានអូនក្បែរមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវ៉ា
តែពេលនេះ អូនមិននៅក្បែរខ្លួនបង
បានត្រឹមលួចមើល អូនមានសេចក្តីសុខ
ពេលនេះថ្ងៃមុខ រូបបងសុំត្រឹម
នឹកអូនតែម្នាក់ឯង។
គេងពេលយប់យល់សប្តិមានអូននៅក្បែរ
សប្បាយម្លេះទេ ពេលបាននៅក្បែរស្រី
ពេលភ្ញាក់ដឹងខ្លួន រូបបងហើយនឹងស្រី
បែកគ្នាហើយថ្លៃ រាប់រយថ្ងៃហើយ។
ហើយបងចង់សួរអូនថា
នៅក្បែរគេតើអូនមានអារម្មណ៍យ៉ាងណា
តែគេមើលថែ ឬ ធ្វើបាបចិត្តជីវ៉ា
សូមប្រាប់ថាក្នុងចិន្តាបងនេះលួចបារម្ភ
បើមានអូនក្បែរមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវ៉ា
តែពេលនេះ អូននៅក្បែរគេ
តើបងមានអារម្មណ៍យ៉ាងណា
តែគេមើលថែ ឬ ធ្វើបាបចិត្តជីវ៉ា
សូមប្រាប់ថាក្នុងចិន្តាបងនេះលួចបារម្ភ
បើមានអូនក្បែរមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវ៉ា
តែពេលនេះ អូនមិននៅក្បែរខ្លួនបង