menu-iconlogo
huatong
huatong
avatar

ទ្រូងសែនរន្ធត់

Ros Sereysotheahuatong
rickwrench58huatong
가사
기록
ធូបបីសសៃ

ផ្កាផងរីកថ្មី នាងខ្ញុំបូជា

ដល់អង្គអ្នកតា ទេវតាឥន្ទ្រា

សូមអត់ទោសា ដល់នាងខ្ញុំផង

ខ្ញុំសូមវះពោះ រំលាយរូបឈ្មោះ

វះយកកូនហើយ

ឱ្យកូនខ្ញុំម្ចាស់

មានឬទ្ធិកន្លង

ឈ្នះសត្រូវប៉ង គ្រប់ទិសទី

ឱ!ទ្រូងខ្ញុំអើយ អ្នកកុំរន្ធត់

តាំងចិត្តឱ្យមុត ដូចជាបន្លា

កុំស្លុតកុំភ័យ កុំសោយសោកា

រស់ឥតខ្លឹមសារ

គម្រក់ ធ្វើអ្វី

ច្រវាក់ជីវិត រួតរឹតរួតកាយ

ឱ្យរូបខ្ញុំក្លាយ សែនថោកអប្រីយ៍

ពពោះបូរឈាម ជាតិចោរចង្រៃ

ព្រាត់ប្រាស់រូបប្តី ជាទីស្នេហា

ខែត្រង់ជាក់ហើយ ខែត្រង់ជាក់ហើយ

ចំរ៉ុងបងអើយ បងនៅទីណា

រមុន្នីចាំបង សាសងវាចា

សុំលាលោកា ចាកចោលប្រុសថ្លៃ

បងអ្ហើយសូមបង មកទទួលយក

បុត្រមាសពន្លក អំពីដៃស្រី

ធ្វើជាកូនក្រក រក្សាបុរី

ផ្ចាញ់មារឱ្យក្ស័យ អស់ពីដីខ្មែរ

បុត្រអើយបុត្រនៅ រស់ក្នុងផ្ទៃម្តាយ

កូនស្រស់ឆោមឆាយ អភ័យទោសា

កុំបន្ទោសម្តាយ ថាគ្មានមេត្តា

ហ៊ានផ្តាច់សង្ខារ កូនគ្មានខុសអ្វី

កូនអើយយើងស្លាប់ ទៅតែរូបកាយ

វិញ្ញាណឥតក្លាយ ឃ្លាតឃ្លាឡើយណី

យើងនៅជិតគ្នា គ្រប់គ្រាយប់ថ្ងៃ

រក្សាប្រុសថ្លៃ ជាសង្សារម្តាយ

Oh oh oh

Oh oh oh

Oh oh oh

Oh oh oh

Ros Sereysothea의 다른 작품

모두 보기logo