ពន្លឺបាំងបិទ ផ្ទៃមេឃងងឹត
ពិភពលោកប្រែជាអ័ព្នរស្មី
មនុស្សគ្រប់គ្នាឆោឡោកណ្តាលរាត្រី
រាហ៊ូអប្រិយកំពុងតែចាប់ច័ន្ទហើយ
ម្តេចចោទស្នេហ័ខ្ញុំ ថានាំទុក្ខធំ
រារាំងក្តីស្នេហ៍នេះមិនដែលស្បើយ
រាហ៊ូច័ន្ទគេថាមិនមែនគូរឡើយ
ច័ន្ទគ្រាសផុតហើយ ថ្ងៃណាឡើយបានជួបអូនទៀត
ម្ដេចស្នេហាត្រូវជួបត្រូវឃ្លាត
តើថ្ងៃក្រោយត្រូវប្រែបែបណាទៀត
ឫក៏ជាតិនេះពួកយើងពិតគ្មានវាសនា
បងមិនជឿលើព្រហ្មលិខិត
បងមិនជឿលើបណ្តាសា
ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវា
ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
ច័ន្ទអូនរះត្រង់នោះ សុខទុក្ខយ៉ាងណាដែរ?
តើអូនមាននឹកបងទេ មាននឹកបងទេ
តើពន្លឺខែប្រែរនោថ ឫពេញវង់
រាហ៊ូបងត្រង់នេះ កំពុងតែត្រៀមខ្លួន
ច័ន្ទគ្រាសលើកក្រោយជួបអូន លើកក្រោយជួបអូន
មិនយូរទេស្ងួនយើងនឹងនៅក្បែរគ្នារហូត
Ugh! All they say
I’m Just the one who
wanna tryna hurt her
But Everything I Used to
do I wanna be with her
ទោះគ្រប់គ្នាក្នុងលោក
គេស្អប់គេខ្ពើមគេមិនសរសើរ
គេតិះដៀលចំអកឡកឡើយអោយបង
ថាល្ងីល្ងើ ក៏បងសុខចិត្តធ្វើដើម្បីអូន
ម្ដេចស្នេហាត្រូវជួបត្រូវឃ្លាត
តើថ្ងៃក្រោយត្រូវប្រែបែបណាទៀត
ឫក៏ជាតិនេះពួកយើងពិតគ្មានវាសនា
បងមិនជឿលើព្រហ្មលិខិត
បងមិនជឿលើបណ្តាសា
ទោះឧបសគ្គរារាំងធំប៉ុណ្ណា
ប្រែជាផ្លូវបងឆ្ពោះទៅរកជីវា
ដួងច័ន្ទថ្លាជះពន្លឺភ្លឺទ្វេរដង
បងកំពុងទៅហើយ កំពុងឆ្ពោះទៅហើយ
លើកនេះបងមិនបណ្តោយ បងមិនបណ្តោយ
លេបអូនទុកហើយ មិនខ្ជាក់វិញទេ
យើងនឹងចាកចេញឆ្ងាយពីមុខមាត់គេ
នាំយកពន្លឺដួងខែ ពន្លឺដួងខែ
ជាវិថីស្នេហ៍ក្នុងលំហរដ៏សែនស្ងប់ស្ងាត់
ល្ខោននេះវាល្មមចប់ហើយ
ឱបងប្អូនអើយនៅអាល័យធ្វើអ្វី
វណ្ណះស្នេហ៍ឃាំងខណ្ឌផ្ដាច់និស្ស័យ
ដូចរាហ៊ូថ្លៃ ចាញ់ដៃបណ្ដាសា
យើងអាចបង្កើតស្នេហា
មិនប្រាកដថាតែងតែជោគជ័យ
ពេលខ្លះត្រឹមជាទ្រព្យមានតម្លៃ
ក្នុងក្តីស្រមៃគ្មានថ្ងៃការពិតឡើយ