menu-iconlogo
huatong
huatong
avatar

គោះទ្វារបេះដូង

ព្រាប សុវត្ថិhuatong
sgaravitorhuatong
Lirik
Rakaman
គោះទ្វារបេះដូង (Sovath)

(Part1) ចិត្តច្របល់

សែនខ្វល់ ខុសពីធម្មតា

ធ្លាប់រីករាយ ប្រែមកសោកា

កំព្រា កណ្តោចកណ្តែង

(Part2) តើមកពីអ្វី?

កែច្នៃ អោយខ្ញុំចំបែង

អង្គុយគិតតែឯង

សូមថ្លែង ស្តីប្រាប់រាត្រី

(Part1) ទ្វារបេះដូង

ដំបូង គិតបិទអោយជិត

តែយូរទៅ ប្រែជាងងឹត

ក្រៀមស្វិត ឥតមានរស្មី

(Part2) ដូចមេឃខ្វះផ្កាយ

រស់ឆ្ងាយ ពីភពផែនដី

បានយល់ភ័ក្រ្តស្រីថ្លៃ

ហឬទ័យប្រួលប្រែស្នេហា

(Part1) ជួបបានម្តង

ក្នុងចិត្តបងប្តូរផ្លាស់

ដូចចង់មានម្ចាស់ មកផ្សះផ្សារឱរា

គោះទ្វារបេះដូង បំណងសុំក្តីមេត្តា

ព្យាបាលភាពឯកា ជីវ៉ាដែលរៀមជួបម្តង

(Part2) ផ្កាក្នុងចិត្ត

គេងគិត ហ័កមាននិស្ស័យ

បើបងពិតជាគូ ពិសី

ជួបស្រី រួមជាគូគ្រង

(Part1) យកចិត្តភក្តី

មកច្នៃ គោះទ្វារបេះដូង

សូមថ្មមផ្កាមួយទង

នួនល្អង អូនយល់ម្តេចទៅ?

ភ្លេង

(Part2) ជួបបានម្តង

ក្នុងចិត្តបងប្តូរផ្លាស់

ដូចចង់មានម្ចាស់ មកផ្សះផ្សារឱរា

គោះទ្វារបេះដូង បំណងសុំក្តីមេត្តា

ព្យាបាលភាពឯកា ជីវ៉ាដែលរៀមជួបម្តង

(Part1) ផ្កាក្នុងចិត្ត

គេងគិត ហ័កមាននិស្ស័យ

បើបងពិតជាគូ ពិសី

ជួបស្រី រួមជាគូគ្រង

(Part2) យកចិត្តភក្តី

មកច្នៃ គោះទ្វារបេះដូង

សូមថ្មមផ្កាមួយទង

នួនល្អង អូនយល់ម្តេចទៅ?

(រួម) យកចិត្តភក្តី

មកច្នៃ គោះទ្វារបេះដូង

សូមថ្មមផ្កាមួយទង

នួនល្អង អូនយល់ម្តេចទៅ?

អរគុណ

Lebih Daripada ព្រាប សុវត្ថិ

Lihat semualogo