menu-iconlogo
huatong
huatong
--cover-image

ត្រូវកាត់ចិត្តដើម្បីអនាគត់អូន

សាពូន មីដាដាhuatong
បងពៅ_ស្នេហ៏អូនតែម្នាhuatong
Lirik
Rakaman
បទ ៖ ត្រូវកាត់ចិត្តដើម្បីអនាគតអូន

ចំរៀងនេះធ្វើដោយ

Brous Pov

អង្គុយស្រណោះអាឡោះអាល័យម្នាក់ឯង

ចិត្តអឺយសែនចំបែងស្រមៃកាលវ័យកុមារ

បងហើយនឹងអូនកាន់ដៃគ្នាទៅសាលា

រួចស្បថស្បែសច្ចាធំកាលណារៀបការនឹងគ្នា

លុះដល់ពេញវ័យអ្វីៗបែរប្រែប្រួលអស់

ដួងចិត្តដែលធ្លាប់ស្មោះ

ត្រូវរងគ្រោះឱ្យទ្រូងខ្លោចផ្សា

យើងស្មោះគ្នាពិតតែវរមិត្រអូនត្រូវរៀបការ

បំពេញមុខគ្រួសារឱ្យបងកាត់ចិត្តពីអូន

ភ្លេងការគ្រហឹមរងំរណ្ដំទ្រូងអឺយក្រៀមក្រំ

ម៉ុមអើយអូនរៀបការហើយ

បងប្រឹងញញឹមទាំងទឹកភ្នែកហូរឥតស្បើយ

ហាមាត់ជូនពរត្រាណត្រើយ

បេះដូងស្ទើរធ្លាយបែកជាបំណែក

អូនត្រូវស្នេហ៍គេមាសមេឲដូចស្នេហ៍បង

រឿងអូនហើយនិងបង

ផ្ដាច់ចំណងស្នេហ៍ប្រែជាមិត្ត

បងគ្មានវាសនាបានជីវារួមកាយចិត្ត

បើសិនមានជាតិក្រោយពិត

សូមផ្សងជួបអូនជាតិក្រោយ

(ភ្លេង)

ភ្លេងការគ្រហឹមរងំរណ្ដំទ្រូងអឺយក្រៀមក្រំ

ម៉ុមអើយអូនរៀបការហើយ

បងប្រឹងញញឹមទាំងទឹកភ្នែកហូរឥតស្បើយ

ហាមាត់ជូនពរត្រាណត្រើយ

បេះដូងស្ទើរធ្លាយបែកជាបំណែក

អូនត្រូវស្នេហ៍គេមាសមេឲដូចស្នេហ៍បង

រឿងអូនហើយនិងបង

ផ្ដាច់ចំណងស្នេហ៍ប្រែជាមិត្ត

បងគ្មានវាសនាបានជីវារួមកាយចិត្ត

បើសិនមានជាតិក្រោយពិត

សូមផ្សងជួបអូនជាតិក្រោយ

បើសិនមានជាតិក្រោយពិត

សូមផ្សងជួបអូនគ្រប់ជាតិ

Lebih Daripada សាពូន មីដាដា

Lihat semualogo