គន់មើលក្នុងសួន
(ប)គន់មើលក្នុងសួន
ផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ
តើស្រស់ជិវ៉ាអូនប្រាថ្នា បុប្ផាអ្វីដែរ
ប្រាប់មកនួនល្អង រៀមបងបេះជួនមាសមេ
ប្រាប់ភ្លាមមកមាសស្នេហ៍
កុំឆ្លើយថាទេណាស្រី
(ស)ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្កាចំប៉ី
បើបងស្រឡាញស្រី អញ្ជើញប្រុសថ្លៃបេះឲ្យអូន
(ប) កុំព្រួយឲ្យសោះ
មិនថ្វីចាំប្រុសបេះជួននួនល្អង រួចហើយរៀមបង
សុំសំណងវិញហើយណាស្ងួន
(ស)ចង់បានសំណង អូនសងវិញគ្រប់ចំនួន
ស្រឡាញ់ផ្កាអ្វីស្ងួន
សូមប្រាប់អូនបេះជូនភ្លាម
(ប) ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្ការំដួល
តើស្រស់និមល អូនព្រមទទួលបេះឲ្យទេ?
(ស)នេះនែរំដួលសូមបងទទួលយកទៅថើបចុះ
តែកុំបោះបង់ពេលផ្កានោះអស់សម្រស់ស្នេហ៍
(ប) កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ
ពិតជាមិនចោលទេ ថ្នមថែររហូតតទៅអើយ
(រួម)ផ្កាអើយអើយផ្កា
ស្រឡាញ់តែផ្កាក្ដាំងងា
យើងពីរអង្គាបបួលគ្នាទៅលេងឋានសួគា៌
Mrr LoveKhmer
(ភ្លេង)
(ស)នេះនែរំដួលសូមបងទទួលយកទៅថើបចុះ
តែកុំបោះបង់ពេលផ្កានោះអស់សម្រស់ស្នេហ៍
(ប) កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ
ពិតជាមិនចោលទេ ថ្នមថែររហូតតទៅអើយ
(រួម)ផ្កាអើយអើយផ្កា
ស្រឡាញ់តែផ្កាក្ដាំងងា
យើងពីរអង្គាបបួលគ្នាទៅលេងឋានសួគា៌
(សូមអរគុណរាល់ការចូលរួម)