menu-iconlogo
huatong
huatong
avatar

បណ្ដាំបិណ្ឌភ្ជុំ 🎤

ណូយ វ៉ាន់ណេតhuatong
SemSokkhethuatong
Letra
Gravações
បណ្ដាំបិណ្ឌភ្ជុំ ណូយ វ៉ាន់ណេត

...

មួយរោជភទ្របទ កំណត់បិណ្ឌមួយ អឺយ

ទឹកព្រែកបោះពួយ រញ្ជួយស្ពានឈើ អឺយ

រលឹមស្រិចៗ ស្រោចស្រពស្រែលើ

ក្លិនស្រូវប្រហើ ខ្ញុំដើរទៅវត្ត

ស្រណោះវាចា ចាបដូនតាយំ អឺយ

បណ្ដាំបិណ្ឌភ្ជុំ ខ្ញុំសែនកម្សត់ អឺយ

ផ្គរលាន់គ្រលួច កួចនឹកដល់ វត្តអើយ!

នឹកគ្រាកម្សត់អឺយ ខ្លួនកាលពីក្មេង

អឺ..អឺៗអឺយ! ហាអឺ..អឺងអឺយ

ខ្យល់បក់ពីជើង បំប៉ើងក្លិន ស្រូវ អឺយ

វស្សាន្តរដូវ ទឹកនៅថ្លាឈ្វេង អឺយ

នឹកគ្រាឃ្វាលគោ ទឹកហូររត់លេង

ស្រែកច្រៀងម្នាក់ឯង បទភ្លេងបាសាក់

នឹកម៉ែនឹកពុក នឹកស្រុកនឹកភូមិ អឺយ

រដូវបិណ្ឌភ្ជុំ ខ្ញុំសែនអួលអាក់ អឺយ

ឱ!ដួង វិញ្ញាណខណ្ឌអើយ ជនបុព្វការៈ

ខ្ញុំដឹងថាអ្នក ទន្ទឹងខ្ញុំហើយ

អឺ..អឺៗអឺយ! ហាអឺ..អឺងអឺយ ។

ភ្លេង...

...

ខ្យល់បក់ពីជើង បំប៉ើងក្លិន ស្រូវ អឺយ

វស្សាន្តរដូវ ទឹកនៅថ្លាឈ្វេង អឺយ

នឹកគ្រាឃ្វាលគោ ទឹកហូររត់លេង

ស្រែកច្រៀងម្នាក់ឯង បទភ្លេងបាសាក់

នឹកម៉ែនឹកពុក នឹកស្រុកនឹកភូមិ អឺយ

រដូវបិណ្ឌភ្ជុំ ខ្ញុំសែនអួលអាក់ អឺយ

ឱ!ដួង វិញ្ញាណខណ្ឌអើយ ជនបុព្វការៈ

ខ្ញុំដឹងថាអ្នក ទន្ទឹងខ្ញុំហើយ

អឺ..អឺៗអឺយ! ហាអឺ..អឺងអឺយ ៕

សូមអរគុណ!...

Mais de ណូយ វ៉ាន់ណេត

Ver todaslogo