I. ខ្លាចហើយរនាំងវណ្ណះគ្រួសារ
មកបំបែកស្នេហាយើងឱ្យឆ្ងាយគ្នា
គ្មានសិទ្ធិប្រឆាំង គ្មានសិទ្ធិរាំងរា
មានតែលើកដៃលាបងទាំងអាល័យ
II.គេឃើញទឹកលុយធំជាងទឹកចិត្ត
គ្រួសារអូនតិះដៀលបងក្រក្រី
គ្មានទាំងចំណេះ គ្មានទ្រព្យធនអ្វី
ដែលអាចឱ្យរូបស្រីផ្ញើរជីវិត
R.មានជាតិក្រោយ ចាំយើងជួបគ្នា
សុំកើតជាអ្នកក្រដូចបង
ទោះជួបទុក្ខវេទនាលានដង
ឱ្យតែបានក្បែរបងគឺគ្រប់គ្រាន់ហើយ
R2.ជាតិនេះយើងមានត្រឹមនិស្ស័យ
តែជាតិក្រោយសូមឱ្យមានវាសនា
បានរួមរស់កុំឱ្យប្រេះឆា
ទោះជាក្រីក្រយ៉ាងណាក៏អូនសុខចិត្ត
.
(ភ្លេង)...
Lyrics by Davinn
.
ទោះពេលនេះអូនឃ្លាតឆ្ងាយនួនល្អង
តែនៅក្នុងបេះដូងមានបងជានិច្ច
កុំយំណាស្ងួនអូនគ្នានថ្ងៃបំភ្លេច
ចាំឈ្មោះបងជានិច្ចក្នុងជីវិតស្រី
R.មានជាតិក្រោយ ចាំយើងជួបគ្នា
សុំកើតជាអ្នកក្រដូចបង
ទោះជួបទុក្ខវេទនាលានដង
ឱ្យតែបានក្បែរបងគឺគ្រប់គ្រាន់ហើយ
R2.ជាតិនេះយើងមានត្រឹមនិស្ស័យ
តែជាតិក្រោយសូមឱ្យមានវាសនា
បានរួមរស់កុំឱ្យប្រេះឆា
ទោះជាក្រីក្រយ៉ាងណាក៏អូនសុខចិត្ត
#R.មានជាតិក្រោយ ចាំយើងជួបគ្នា
សុំកើតជាអ្នកក្រដូចបង
ទោះជួបទុក្ខវេទនាលានដង
ឱ្យតែបានក្បែរបងគឺគ្រប់គ្រាន់ហើយ
#R2.ជាតិនេះយើងមានត្រឹមនិស្ស័យ
តែជាតិក្រោយសូមឱ្យមានវាសនា
បានរួមរស់កុំឱ្យប្រេះឆា
ទោះជាក្រីក្រយ៉ាងណាក៏អូនសុខចិត្ត។
.
(សូមអរគុណ)