Lyrics
ពន្លឺច័ន្ទអោយខ្ញុំតែលតោល
ចាំងបង្កើតស្រមោល
ស្រមោលអតីត ធ្វើឲ្យខ្ញុំគិត
ដល់មនុស្សប្រុសម្នាក់
នឹកគេខ្លាំងណាស់ ពេលមានភ្លៀងធ្លាក់
ធ្លាប់ជិះម៉ូតូពីនាក់ កណ្ដាលភ្លៀងធ្លាក់
មេឃសែនត្រជាក់ អូនអោបពីក្រោយខ្នង
ស្នាមថើប ស្នាមទឹកមាត់បង
ដាមជាប់នៅខ្នេីយ អូនកេីយរាល់យប់
មិនអាចលាងលុប
មិនអាចបញ្ឈប់ចិត្តស្នេហ៍
ខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំឯកា
មានអារម្មណ៍ថា នឹកសង្សារចាស់
តើពេលនេះបង សុខទុកដូចម្តេចខ្លះ
នៅដូចមុនដែរឬអ្វី
នឹកលេខចាស់ បងធ្លាប់ប្រើ
ចង់អោយ បងបើកប្រើវាជាថ្មី
ត្រឹមខល សួរសុខទុកថ្លៃ
តើបងសុខសប្បាយទេ ពេលគ្មានអូន
ខោអាវ ដែលបងបានទិញឲ្យ
អូននៅពាក់វានៅឡើយ
ទោះគ្មានត្រើណត្រើយ ទោះវាចាស់ហើយ
ក៏នៅតែប្រើ
សំណេីមគ្រាប់ខ្សាច់ ត្រជាក់ឥតល្ហែ
ដានជើងយើងទាំងទ្វេរ
ធ្លាប់ដាក់ក្បែរគ្នា សរសេរឈ្មោះពុំងារ
នៅលើឆ្នេរខ្យាច់
អារម្មណ៍ប្រែភ្លឹក ឃើញទឹករលក
ហាក់ដូច បក់ដៃស្រែហៅ
ប្រផ្នូលអ្វីទៅ ឬ មួយក៏ពៅ
នៅនឹកអូនដែរ
ខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំឯកា
មានអារម្មណ៍ថា នឹកសង្សារចាស់
តើពេលនេះបង សុខទុកដូចម្តេចខ្លះ
នៅដូចមុនដែរឬអ្វី
នឹកលេខចាស់ បងធ្លាប់ប្រើ
ចង់អោយ បងបើកប្រើវាជាថ្មី
ត្រឹមខល សួរសុខទុកថ្លៃ
តើបងសុខសប្បាយទេ ពេលគ្មានអូន
អហោសិកម្ម អោយរូបអូនផង
សុំទោសរាល់រឿងរ៉ាវ ដែលកន្លង
អូនគ្មានបំណងនោះទេ ហូរ...
ខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំឯកា
មានអារម្មណ៍ថា នឹកសង្សារចាស់
តើពេលនេះបង សុខទុកដូចម្តេចខ្លះ
នៅដូចមុនដែរឬអ្វី
នឹកលេខចាស់ បងធ្លាប់ប្រើ
ចង់អោយ បងបើកប្រើវាជាថ្មី
ត្រឹមខល សួរសុខទុកថ្លៃ
តើបងសុខសប្បាយទេ
ពេលគ្មានអូន... ។