បទ: មេត្តាអូនផង
ប៉ែន រ៉ន
1- មេត្តាៗ មេត្តាអូនផង អូនផង
តាំងពីជួបបង អូនប៉ងស្នេហា ស្នេហា
មិនដឹងចិត្តបង រែងគិតយ៉ាងណា
ឱ! ប្រុសស្នេហាមេត្តាអូនដែរឬទេ
2- មេត្តាៗ មេត្តាអូនផង អូនផង
ចិត្តអូនបំណង ចំពោះបងមួយ បងមួយ
សូមបងមេត្តាកុំឲ្យអូនព្រួយ
មានតែបងមួយ ដែលអូនបំភ្លេចមិនបាន
1- បងអើយ..អើយបង
រឿងដែលកន្លង បងចាំបានទេ
រាត្រីដែលអូន..ជួបប្រុសស្នេហ៏
ច្រៀងថ្នមបំពេរ ឲ្យអូនរំភើប..ចិន្ដា
2- មេត្តាៗ មេត្តាអូនផង អូនផង
រាល់ថ្ងៃអូនប៉ងជាគូលុះក្ស័យ លុះក្ស័យ
ឬមានគូហើយបានមិនស្រដី
ទោះបីយ៉ាងណា សូមតែមេត្តាអូនផង
.... ភ្លេង....♫ ♪
2- បងអើយ..អើយបង
រឿងដែលកន្លង បងចាំបានទេ
រាត្រីដែលអូន..ជួបប្រុសស្នេហ៏
ច្រៀងថ្នមបំពេរ ឲ្យអូនរំភើប..ចិន្ដា
1- មេត្តាៗ មេត្តាអូនផង អូនផង
រាល់ថ្ងៃអូនប៉ងជាគូលុះក្ស័យ លុះក្ស័យ
ឬមានគូហើយបានមិនស្រដី
ទោះបីយ៉ាងណា សូមតែមេត្តាអូនផង
ទោះបីយ៉ាងណា...
សូមតែមេត្តា....អូនផង...
សូមអរគុណ