menu-iconlogo
huatong
huatong
avatar

ផ្គរលាន់ប៉ៃលិន

រស់ សេរីសុទ្ធាhuatong
pottsmelissahuatong
Letra
Gravações
ផ្គរលាន់ប៉ៃលិន

យប់មិញភ្លៀងធំ ខ្ញុំយំទល់ភ្លឺ

នឹកឡើងអួលឈឺ ព្រោះឮសូរផ្គរដើមឆ្នាំ

ផ្គរបរប៉ៃលិន និន្ទាជេរខ្ញុំ

ថាម្ដេចចិត្តខ្ញុំ ហ៊ានរៀបការចោលគូចាស់

រោងការមុខផ្ទះ ចាស់ៗសង់ហើយ

ឱ! ផ្គរលាន់អើយ ឈប់ដៀលថាខ្ញុំផ្ដេសផ្ដាស់

ការពិតខ្ញុំស្មោះនឹងសង្សារណាស់

តែរឿងប្ដូរផ្លាស់ ក្រលាស់មកពីចាស់ទុំ

សូមព្រះអង្គខ្មៅ នៅបរយីខា

មេត្តាសណ្ដោសទោសខ្ញុំ

កុំថា ខ្ញុំក្បត់ ពីសង្សារខ្ញុំ

រឿងធំព្រោះព្រហ្មលិខិត

ព្យុះអើយបោកបក់ រោងការចោលទៅ

កុំឱ្យអាស្រូវ ញាតិផៅចោទខ្ញុំក្បត់ចិត្ត

ប៉ៃលិនអូរតង សូមបងអាណិត

ខ្ញុំការមែនពិត តែចិត្តនៅស្មោះរយជាតិ

ភ្លេង

សូមព្រះអង្គខ្មៅ នៅបរយីខា

មេត្តាសណ្ដោសទោសខ្ញុំ

កុំថា ខ្ញុំក្បត់ ពីសង្សារខ្ញុំ

រឿងធំព្រោះព្រហ្មលិខិត

ព្យុះអើយបោកបក់ រោងការចោលទៅ

កុំឱ្យអាស្រូវ ញាតិផៅចោទខ្ញុំក្បត់ចិត្ត

ប៉ៃលិនអូរតង សូមបងអាណិត

ខ្ញុំការមែនពិត តែចិត្តនៅស្មោះរយជាតិ

អរគុណ

Mais de រស់ សេរីសុទ្ធា

Ver todaslogo