menu-iconlogo
huatong
huatong
avatar

អស់សង្ឃឹម

រស់ សេរីសុទ្ធាhuatong
mssoccball09huatong
Letra
Gravações
អស់សង្ឃឹម(ដួងចន្ទខំរះ)

(១) ដួងចន្ទខំរះ ប្រទះមេឃខ្មៅ

បេះដូងល្ងង់ខ្លៅ ត្រូវព្រួញកាមទេព

ចន្ទ្រាប្រឹងរះ រាហ៊ូប្រឹងលេប

ខ្ញុំជាកង្កែប ក្នុងអណ្តូងកម្ម

(២) មេឃមិនអាណិត ចិត្តខ្ញុំជាស្រី

បញ្ជាទ្រូងប្ដី ឱ្យភ្លេចបណ្ដាំ

ប្តីប្រឹងបំភ្លេច ប្រពន្ធខំចាំ

ថ្ងៃក្លាយជាឆ្នាំ ក្នុងខ្ទមជរា

(១) បោះនុយសន្ទូច ទឹកកួចហួសត្រី

វាសនាអប្រិយ កំណាចអស្ចារ្យ

ទឹកភ្នែកសែនហូរ លាយឈាមខ្លោចផ្សា

ឆាកល្ខោនស្នេហា រឿងបេះដូងដែក

(២) ធ្លាប់កើយភ្លៅប្ដី លើកបីត្រកង

ដឹកដៃត្រសង ឆ្លងងូតទឹកព្រែក

រូបបងជាហង្ស តែបេះដូងក្អែក

ឱ្យអូនទឹកភ្នែក ស្រែកអស់សង្ឃឹម

ភ្លេង

(២) បោះនុយសន្ទូច ទឹកកួចហួសត្រី

វាសនាអប្រិយ កំណាចអស្ចារ្យ

ទឹកភ្នែកសែនហូរ លាយឈាមខ្លោចផ្សា

ឆាកល្ខោនស្នេហា រឿងបេះដូងដែក

(១) ធ្លាប់កើយភ្លៅប្ដី លើកបីត្រកង

ដឹកដៃត្រសង ឆ្លងងូតទឹកព្រែក

រូបបងជាហង្ស តែបេះដូងក្អែក

ឱ្យអូនទឹកភ្នែក ស្រែកអស់សង្ឃឹម

អរគុណ

Mais de រស់ សេរីសុទ្ធា

Ver todaslogo