l សុរិយាយាងយានភាខៀវខ្ចី
បុប្ផារីកថ្មីនាអូរអក្ខរា
ខ្ញុំជាយុទ្ធជនស្រេកឃ្លានអាហារ
បានគុណអើយបុប្ផាដាក់ទានដោយស្មោះ
ll ឱ!អណ្ដូងដៃស្រីថ្លៃទូលក្អម
ពលទោតូចស្គមក្នុងភាពបុរស
បន្ទុំដួងចិត្តនៅចាំសម្រស់
នៅចាំអើយទាំងឈ្មោះនាងអូរអក្ខរា
R កាលស្រីបែនស្រូវបងនៅយាមអូន
ថ្ងៃកែវភៀសខ្លួនបងដើរការពារ
ជិតដល់ទោសែនអូនចូលផ្ទះមា
បងក៏សូមលាចូលបន្ទាយទៅ
lll ឱ!អូរអក្ខរាសង្សាកំសត់
ឱ!ពាក្យសម្បថ ដល់ថ្ងៃកើយភ្លៅ
ឱ!ស្រែក្រសាំងធ្លាប់ជួយច្រូតស្រូវ
ដល់គ្រាឥឡូវ ឆ្ងាយដូចជើងមេឃ
Solo
R កាលស្រីបែនស្រូវបងនៅយាមអូន
ថ្ងៃកែវភៀសខ្លួនបងដើរការពារ
ជិតដល់ទោសែនអូនចូលផ្ទះមា
បងក៏សូមលាចូលបន្ទាយទៅ
lll ឱ!អូរអក្ខរាសង្សាកំសត់
ឱ!ពាក្យសម្បថ ដល់ថ្ងៃកើយភ្លៅ
ឱ!ស្រែក្រសាំងធ្លាប់ជួយច្រូតស្រូវ
ដល់គ្រាឥឡូវ ឆ្ងាយដូចជើងមេឃ