បទចម្រៀង
" ទ្រព្យគាប់ចិន្ដា "
I. បើសិនអូនឲ្យ របស់អ្វីមួយ ប្រគល់មកបង
ស្រស់ពៅនួនល្អង បងក៏ទទួល ត្រឹមមួយប៉ុណ្ណោះ
ទោះអូនឲ្យច្រើន ស្ទើតែរាប់មិនអស់
បងក៏ទទួលដោយស្មោះ តែបងយក ត្រឹមមួយ
ប៉ុណ្ណោះ ជាទ្រព្យគាប់ចិន្ដា ប្រចាំជីវិត
ស្លាប់រស់មិនគិត រក្សាឲគង់ គឺជាស្នេហា
ដែលអូនប្រគល់ ទុកឲ្យប្រុសបង
ភ្លេង / ...
Lyrics by Ly Bora .
I . អ្វីក្រៅពីនោះ ដែលពៅស្រីស្រស់
ឲ្យប្រុសបងដែរ ពេញចិត្តទាំងអស់
ឥតខ្វះទេស្នេហ៍ ធ្លាប់ថែត្រកង
ទោះនៅពេលអូន ឃ្លាតកាយឆ្ញាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំ នួនល្អងឥតប្រែ ក្រឡាស់ផ្លាស់
ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វ បណ្ដែតចោលតាមក្បូន
ចោលទៅឲឆ្ងាយ រ៉ាយរ៉ាប់ជាថ្មី
រឿងស្រី នឹង បង ។
ភ្លេង / ...
ដំឡើងដោយ លី បូរ៉ា From SR FAM .
១៨ .មិថុនា .២០២៤
II . អ្វីក្រៅពីនោះ ដែលពៅស្រីស្រស់
ឲ្យប្រុសបងដែរ ពេញចិត្តទាំងអស់
ឥតខ្វះទេស្នេហ៍ ធ្លាប់ថែត្រកង
ទោះនៅពេលអូន ឃ្លាតកាយឆ្ញាយពីបង
ច្រើនថ្ងៃច្រើនខែកន្លង
បងក៏នៅតែចាំ នួនល្អងឥតប្រែ ក្រឡាស់ផ្លាស់
ពីស្នេហ៍ ស្នេហ៍យើងទេអូន
រឿងរ៉ាវអភ័ព្វ បណ្ដែតចោលតាមក្បូន
ចោលទៅឲឆ្ងាយ រ៉ាយរ៉ាប់ជាថ្មី
រឿងស្រី នឹង បង ។
សូមអរគុណ ។