ប៖ដួងព្រះចន្ទ្រា
ភ្លឺច្បាស់ត្រចង់
ឆ្លុះវង់ភក្ត្រាផូផង់
រៀមស្លុតស្រយង់ អស់អង្គា
ភក្ត្រអូនស្អាតណាស់
លើសដួងព្រះចន្ទ្រា
សូមអូនមេត្ដា
សាសងវាចា
ឲ្យអស់សង្ស័យ
ស៖ខ្លួនអូននិងបង
យើងទើបជួបគ្នា
ទើបស្គាល់បានមួយទិវា
អូននៅមិនទាន់
ស្គាល់ចិត្តប្រុសថ្លៃ
សូមបងអាណិត
កុំបង្ខំចិត្តស្រី
មិនបានទេថ្លៃ
ខុសប្រពៃណី
ច្បាប់ពីបុរាណ
___ភ្លេង___
ប៖សូមស្រស់កុំគិត
វាចាព្រេងព្រឹទ្ធ នាំឲ្យរំខាន
បើអូនស្ម័គ្របង
ពិតជាសុខសាន្ដ
ស្នេហ៍យើងនឹងបាន
ជួបឋានសុខអើយ
ស៖ខ្លួនអូនមិនអាច
សម្រេចវាសនា
យកបងជាគូរស្នេហា
ប៖ឬមួយកន្និដ្ឋា
នាងមានគូរហើយ
ស៖នៅទេប្រុសបង
មិនទាន់គូរឡើយ
ប៖ចុះម្ដេចក៏ត្រាណត្រើយ
នាងឆ្លើយប្រកែក
មិនព្រមស្ម័គ្របង
___🍀Thank you😘