menu-iconlogo
huatong
huatong
avatar

ចិត្តខ្លែង (Cover)

Ma Mahuatong
💎Crystal〰Vin®🔱huatong
Letra
Gravações
ចិត្តខ្លែង

(Cover)by MaMa

I. ខ្លែងជាប់នឹងខ្សែ ខំរេតាមខ្យល់ៗ

ខ្ញុំនៅមិនយល់ ខ្លែងរេព្រោះអ្វីៗ

ឬខ្យល់ធ្វើឲ្យចិត្តខ្លែង សប្បាយ

ហ៊ឹកហ៊ាក់ ក្អាកក្អាយ

ឆើតឆាយពត់ពែនឥតឈប់

II.ខ្ញុំហូតខ្សែវែងទុកឲ្យខ្លែងរេៗ

ចង់ដឹងពេលណា ទើបចិត្តខ្លែងស្កប់ៗ

រេតាំងពីថ្ងៃរហូតទល់យប់

នៅតែមិនស្កប់ តើខ្លែងចង់រេដល់ណា​/

R.ខ្លែងអើយ អើយខ្លែង

សប្បាយម្នាក់ឯង មិនក្រែងឈឺផ្សារ..

មិនខ្លាចដាច់ខ្សែ ចាកវេហា

ដោយព្យុះសង្ឃរា

បោកខ្លែងឲ្យធ្លាក់ មិនលែង

III.បើអាណិតខ្ញុំ ឈប់រេទៀតទៅៗ

ប្រយ័ត្នហ្មងសៅវិនាសខ្លួនឯងៗ

គួរបង់គំនិតកុំចិត្តដូចខ្លែង

វិលរកកន្លែង ព្រោះនៅមានខ្ញុំរងចាំ។

《ភ្លេង》

Lyrics Mrs.Vin

R.ខ្លែងអើយ អើយខ្លែង

សប្បាយម្នាក់ឯងមិនក្រែងឈឺផ្សារ..

មិនខ្លាចដាច់ខ្សែ ចាកវេហា

ដោយព្យុះសង្ឃរា

បោកខ្លែងឲ្យធ្លាក់ មិនលែង

III.បើអាណិតខ្ញុំឈប់រេទៀតទៅៗ

ប្រយ័ត្នហ្មងសៅវិនាសខ្លួនឯងៗ

គួរបង់គំនិតកុំចិត្តដូចខ្លែង

វិលរកកន្លែង ព្រោះនៅមានខ្ញុំរងចាំ

វិលរកកន្លែង..ព្រោះនៅមានខ្ញុំ...រងចាំ..។

សូមអរគុណ..!

Mais de Ma Ma

Ver todaslogo