1 តឹងទ្រូងខ្លាំងពេកដេកយប់ស្រែកយំ
ឆួលថប់អារម្មណ៍ស្នេហ៍ខ្ញុំជួបរឿងមិនល្អ
ប្រពន្ធរាប់ឆ្នាំព្រោះប្រាក់អូនលែងបន្ត
ជីវ៉ាប្រែលែងស្មោះសរ
ស្រីល្អសម្លឹងប្រុសផ្សេង
2 អូនមានអ្នកថ្មីស្រីលែងមេត្តា
ឃើញបងឯកាឃើញបងទាំងកំពុងយំ
ពីមុនគ្មានបា្រក់ ម្តេចក៏អូនរស់ជួបជុំ
ពេលនេះអ្នកណាប្តូរមុំ
ឱ្យរស់ជួបជុំលែងបាន
1 ប្រពន្ធអើយ! មិនអាណិតប្តី
អូនមានប្រុសថ្មីមិនខុសពីសម្លាប់ខ្ញុំ
ពិបាកធ្វើចិត្តពិបាកសម្លឹងមុខមុំ
ព្រោះគ្រប់យ៉ាងអូនឱ្យបងយំ
បង្ខំចែកស្នេហ៍ពីប្តី
2 ស្បែកជើងឈប់ពាក់គេបង្កាត់ភ្លើង
ប្រៀបដូចស្នេហ៍យើង
ឆេះខ្លោចត្រូវកម្តៅថ្ងៃ
អូនសុំលែងគ្នាចែកផ្លូវកាត់ផ្តាច់និស្ស័យ
គ្មានពាក្យនឹងអង្វរស្រី
ត្បិតអីបងប្តីអ្នកក្រ...
2 ប្រពន្ធអើយ! មិនអាណិតប្តី
អូនមានប្រុសថ្មីមិនខុសពីសម្លាប់ខ្ញុំ
ពិបាកធ្វើចិត្តពិបាកសម្លឹងមុខមុំ
ព្រោះគ្រប់យ៉ាងអូនឱ្យបងយំ
បង្ខំចែកស្នេហ៍ពីប្តី
1 ស្បែកជើងឈប់ពាក់គេបង្កាត់ភ្លើង
ប្រៀបដូចស្នេហ៍យើង
ឆេះខ្លោចត្រូវកម្តៅថ្ងៃ
អូនសុំលែងគ្នាចែកផ្លូវកាត់ផ្តាច់និស្ស័យ
គ្មានពាក្យនឹងអង្វរស្រី
ត្បិតអីបងប្តី...អ្នកក្រ....