menu-iconlogo
huatong
huatong
avatar

ហេតុផលស្នេហ៍

ព្រាប សុវត្ថិhuatong
ovdo52huatong
Тексты
Записи
រឿងលាក់ក្នុងទ្រូង

ហេតុផលបេះដូងឲ្យស្នេហ៍អល់អែក

ចិត្តមួយប្រកែក

ចិត្តមួយសម្របតាមរូបអូន

ភ័ក្រធ្លាប់ស្រទន់

វាចារទន់ភ្លន់ប្រែទ្រឹងស្រពោន

ប្រមាណចិត្តស្ងួន

មិនប្រាកដថាមកពីអ្វី

គ្មានហេតុផលណា

ឲ្យផ្លូវស្នេហាច្រោះដាច់មានស្នាម

ថែមដាក់បម្រាម

រារាំងទ្រូងបងក្រំរីងរៃ

តើថ្ងៃនេះឬថ្ងៃស្អែក

ស្នេហ៍ត្រូវបែកមែនទេ?

មានអ្នកណាមកកាត់ក្ដី

នាំរូបស្រីទៅឆ្ងាយ

ឬអូនជាអ្នកផ្ដើម

ព្រោះស្អប់ខ្ពើមជិនណាយ

បងសម្រេចទៅឲ្យឆ្ងាយ

មិនវិលវិញឡើយ

សូមមានហេតផល

មិនអស់ចម្ងល់ឃ្លាតទាំងស្ងប់ចិត្ត

បើត្រូវកម្រិតឲ្យយើងចែកផ្លូវ

ស្នេហ៍ទៅហើយ

បងមិនដឹងខុសមិនយល់កំហុស

ឈឺណាស់ស្នេហ៍អើយ

សូមស្រីផ្ដល់ចម្លើយ

យើងត្រូវព្រាត់គ្នាដោយហេតុអ្វី?

គ្មានហេតុផលណា

ឲ្យផ្លូវស្នេហាច្រោះដាច់មានស្នាម

ថែមដាក់បម្រាម

រារាំងទ្រូងបងក្រំរីងរៃ

តើថ្ងៃនេះឬថ្ងៃស្អែក

ស្នេហ៍ត្រូវបែកមែនទេ?

មានអ្នកណាមកកាត់ក្ដី

នាំរូបស្រីទៅឆ្ងាយ

បងពិតនៅមិនសុខ

មិនស្រណុកខ្វល់ខ្វាយ

ចង់ឲ្យអូនបរិយាយប្រាប់ហេតុផលស្នេហ៍

គ្មានហេតុផលណា

ឲ្យផ្លូវស្នេហាច្រោះដាច់មានស្នាម

ថែមដាក់បម្រាម

រារាំងទ្រូងបងក្រំរីងរៃ

តើថ្ងៃនេះឬថ្ងៃស្អែក

ស្នេហ៍ត្រូវបែកមែនទេ?

មានអ្នកណាមកកាត់ក្ដី

នាំរូបស្រីទៅឆ្ងាយ

ឬអូនជាអ្នកផ្ដើម

ព្រោះស្អប់ខ្ពើមជិនណាយ

បងសម្រេចទៅឲ្យឆ្ងាយ

មិនវិលវិញឡើយ

តើថ្ងៃនេះឬថ្ងៃស្អែក

ស្នេហ៍ត្រូវបែកមែនទេ?

មានអ្នកណាមកកាត់ក្ដី

នាំរូបស្រីទៅឆ្ងាយ

បងពិតនៅមិនសុខ

មិនស្រណុកខ្វល់ខ្វាយ

ចង់ឲ្យអូនបរិយាយ

ប្រាប់ហេតុផលស្នេហ៍

ប្រាប់ហេតុផលស្នេហ៍

Page Sing Cambodia

Еще от ព្រាប សុវត្ថិ

Смотреть всеlogo