មិនចាប់អារម្មណ៍ជូតតំណក់ទឹកភ្នែក
ហូរជ្រែកធ្លុះធ្លាយបេះដូង
បណ្តោយឱ្យហូរ ព្រោះទឹកភ្នែកដំបូង
លាងកំហុសបងធ្វើដាក់ស្រី
គិតថាអូនល្ងង់ ទើបដាច់ចិត្តបំភ្លេច
ត្រដរស្រវាអ្នកថ្មី
ចង់ដឹងណាស់ បេះដូងបងសាងពីអ្វី
វាយតម្លៃស្រីត្រឹមមួយនាទី
មនុស្សដំបូងធ្វើឱ្យអូនស្រក់ទឹកភ្នែក
ក៏ជាមនុស្សដែលអូនស្រលាញ់ខ្លាំងក្រៃ
តែបងមិនដែលយល់សោះ
ពីអារម្មណ៍ស្នេហ៍ស្រី
ឬដឹងដែរតែធ្វើមិនយល់
ទោះអូនមិនក្លាហានលះបង់ដូចគេ
តែទឹកភ្នែកអូនហូរនេះព្រោះស្នេហ៍ថ្លៃ
បងមិនដែលស្រក់ទឹកភ្នែក
បងមិនមែនរូបស្រី
ធ្វើម្តេចបងអាចយល់ចិត្តអូន
មួយរយភាគរយ
ភ្លេង
សមុទ្រធំធេងគេគង់អាចវាស់បាន
ចិត្តបងអូនស្មានមិនត្រូវ
បើបងអស់ចិត្តប្រាប់មួយម៉ាត់មកពៅ
កុំធ្វើឃោឃៅទៅមិនលា
គ្មានសិទ្ធបញ្ជាឱ្យរូបបងវិលវៃ
បើចិត្តថ្លៃចង់បែបែក
អូនអ្នករងគ្រោះគឺមានតែទឹកភ្នែក
នៅចាំលួងលោមជីវិតឈឺផ្សា
មនុស្សដំបូងធ្វើឱ្យអូនស្រក់ទឹកភ្នែក
ក៏ជាមនុស្សដែលអូនស្រលាញ់ខ្លាំងក្រៃ
តែបងមិនដែលយល់សោះ
ពីអារម្មណ៍ស្នេហ៍ស្រី
ឬដឹងដែរតែធ្វើមិនយល់
ទោះអូនមិនក្លាហានលះបង់ដូចគេ
តែទឹកភ្នែកអូនហូរនេះព្រោះស្នេហ៍ថ្លៃ
បងមិនដែលស្រក់ទឹកភ្នែក
បងមិនមែនរូបស្រី
ធ្វើម្តេចបងអាចយល់ចិត្តអូន
មួយរយភាគរយ ho ho
មនុស្សដំបូងធ្វើឱ្យអូនស្រក់ទឹកភ្នែក
ក៏ជាមនុស្សដែលអូនស្រលាញ់ខ្លាំងក្រៃ
តែបងមិនដែលយល់សោះ
ពីអារម្មណ៍ស្នេហ៍ស្រី
ឬដឹងដែរតែធ្វើមិនយល់
ទោះអូនមិនក្លាហានលះបង់ដូចគេ
តែទឹកភ្នែកអូនហូរនេះព្រោះស្នេហ៍ថ្លៃ
បងមិនដែលស្រក់ទឹកភ្នែក
បងមិនមែនរូបស្រី
ធ្វើម្តេចបងអាចយល់ចិត្តអូន
មួយរយភាគរយ