menu-iconlogo
huatong
huatong
avatar

អង្គុញកើយបី

ស៊ិន ស៊ីសាមុត/រស់ សេរីសុទ្ធាhuatong
✳️T.S.C.​LINGHENG✴️huatong
Тексты
Записи
Upload T.S.C fam

LING

(ប)- អង្គុញបោះទៅ

ត្រូវកោយស្រីដាំ

មើលមុខចំណាំ

ចិត្តចាំជួសស្រី

អង្គុញបោះទៅ

ត្រូវកាយស្រីដាំ

មើលមុខចំណាំ

ចិត្តចាំជួសស្រី

អង្គុញស្រីស្ងួន

អូនដាំកើយបី

បើបងឈ្នះស្រី

សូមចាបជួសហើយ

(ស្រី) បោះត្រូវជើងរៀង

ផ្ទៀងមើលឱ្យច្បាស់

ដល់វេនអូនឈ្នះ

ប្រុសកុំកន្តើយ

បោះត្រូវជើងរៀង

ផ្ទៀងមើលឱ្យច្បាស់

ដល់វេនអូនឈ្នះ

ប្រុសកុំកន្តើយ

ត្រូវមេដំបូល

គេចមិនរួចឡើយ

ចាប់បានដៃហើយ

ជួសអោយអស់ចិត្ត

(ប)- ជួសត្រឹមជង្គង់

បងអោយជួសបាន

ជួសប្រាប់សន្តាន

គូពីព្រេងព្រឹទ្ធ

ជួសត្រឹមជង្គង់

បងអោយជួសបាន

ជួសប្រាប់សន្តាន

គូពីព្រេងព្រឹទ្ធ

បើអូនបានជួស

ដូចបានស្គាល់ចិត្ត

ចាំមួយជីវិត

ចិត្តចាំជួបគ្នា

(ស)- បើបងជួសអូន

កុំជួសខ្លាំងពេក

ថ្នមទុកថ្ងៃស្អែក

ណាស្រស់ពុំងា

បើបងជួសអូន

កុំជួសខ្លាំងពេក

ថ្នមទុកថ្ងៃស្អែក

ណាស្រស់ពុំងា

(ស)- ដល់ចូលឆ្នាំថ្មី

រៀបការនឹងគ្នា

ប្រាប់ដល់មីងមា

ចូលដណ្តឹងអូន.

ភ្លេង..

(ប)- ជួសត្រឹមជង្គង់

បងអោយជួសបាន

ជួសប្រាប់សន្តាន

គូពីព្រេងព្រឹទ្ធ

ជួសត្រឹមជង្គង់

បងអោយជួសបាន

ជួសប្រាប់សន្តាន

គូពីព្រេងព្រឹទ្ធ

បើអូនបានជួស

ដូចបានស្គាល់ចិត្ត

ចាំមួយជីវិត

ចិត្តចាំជួបគ្នា

(ស)- បើបងជួសអូន

កុំជួសខ្លាំងពេក

ថ្នមទុកថ្ងៃស្អែក

ណាស្រស់ពុំងា

បើបងជួសអូន

កុំជួសខ្លាំងពេក

ថ្នមទុកថ្ងៃស្អែក

ណាស្រស់ពុំងា

(ស)- ដល់ចូលឆ្នាំថ្មី

រៀបការនឹងគ្នា

ប្រាប់ដល់មីងមា

ចូលដណ្តឹងអូន

ចប់!

Еще от ស៊ិន ស៊ីសាមុត/រស់ សេរីសុទ្ធា

Смотреть всеlogo