menu-iconlogo
huatong
huatong
avatar

រដូវបិណ្ឌភ្ជុំ

ហ៊ឹម ស៊ីវន/ណូយ វ៉ាន់ណេតhuatong
SemSokkhethuatong
Тексты
Записи
រដូវបិណ្ឌភ្ជុំ ណូយ វ៉ាន់ណេត, ហ៊ឹម ស៊ីវន

"ប" ទឹកហូរកាត់ផ្លូវ រដូវបិណ្ឌភ្ជំ

ចាបដូនតាយំ ទំដើមសង្កែ

បិណ្ឌភ្ជុំឆ្នាំហ្នឹង ព្រលឹងមាសស្នេហ៍

ទៅវត្តណាដែរ? បងសុំទៅផង

"ស" បិណ្ឌមួយវត្តមុន្នី បិណ្ឌពីរវត្តថ្មី

ដល់បិណ្ឌទីបី ស្រីទៅជ្រោយដង

បិណ្ឌបួនវត្តផ្សឹម ប្រាំព្រែកបង្កង

ប្រាំមួយនួនល្អង ទៅព្រែកក្របៅ

"ប" បិណ្ឌទីប្រាំពីរ ទីណាកល្យាណ?

ដូនតាចែកឋាន ដើររកកូនចៅ

"ស" បិណ្ឌទីប្រាំពីរ ទៅកៀនស្វាយក្រៅ

ជួបជុំញាតិផៅ ឧទ្ទិសកុសល

"រួម" ហោចណាស់មួយឆ្នាំ បានប្រាំពីរវត្ត

ដូនតាប្រាកដ លោកទទួលផល

រួចហើយឲ្យពរ បវររៀងរាល់

សូមកូនចៅស្គាល់ សុខសាន្តរុងរឿង

ភ្លេង...

"ប" ទឹកហូរកាត់ផ្លូវ រដូវបិណ្ឌភ្ជំ

ចាបដូនតាយំ ទំដើមសង្កែ

បិណ្ឌភ្ជុំឆ្នាំហ្នឹង ព្រលឹងមាសស្នេហ៍

ទៅវត្តណាដែរ? បងសុំទៅផង

"ស" បិណ្ឌមួយវត្តមុន្នី បិណ្ឌពីរវត្តថ្មី

ដល់បិណ្ឌទីបី ស្រីទៅជ្រោយដង

បិណ្ឌបួនវត្តផ្សឹម ប្រាំព្រែកបង្កង

ប្រាំមួយនួនល្អង ទៅព្រែកក្របៅ

"ប" បិណ្ឌទីប្រាំពីរ ទីណាកល្យាណ?

ដូនតាចែកឋាន ដើររកកូនចៅ

"ស" បិណ្ឌទីប្រាំពីរ ទៅកៀនស្វាយក្រៅ

ជួបជុំញាតិផៅ ឧទ្ទិសកុសល

"រួម" ហោចណាស់មួយឆ្នាំ បានប្រាំពីរវត្ត

ដូនតាប្រាកដ លោកទទួលផល

រួចហើយឲ្យពរ បវររៀងរាល់

សូមកូនចៅស្គាល់ សុខសាន្តរុងរឿង..។

សូមអរគុណ!...

Еще от ហ៊ឹម ស៊ីវន/ណូយ វ៉ាន់ណេត

Смотреть всеlogo