menu-iconlogo
huatong
huatong
avatar

ឃើញហើយស្អាតណាស់(មហាសណ្តំ)

ហ៊ឹម ស៊ីវនhuatong
✳️T.S.C.​LINGHENG🔥huatong
Тексты
Записи
Upload T.S.C fam

LING

រសៀលគងព្រៃ

រៃយំគ្រលួច

តូចទួញថ្ងូរថ្ងួច

រសៀលគងភ្នំ

ត្រាច់ចរក្នុងព្រៃ

ឃើញអល់ហ្វូងឃ្មុំ

ចង់ក្រេបទឹកដម

បុប្ផាផ្កាព្រៃអើយផ្កាព្រៃ

រសាប់រសល់

ខ្វល់ពេញឱរ៉ា

ចម្លែកចិន្តា

តើមានរឿងអ្វី?

នៅស្ងៀមពុំបាន

ចរយាតឃ្មាតខ្មី

ក្រែងលោមានអ្វី

ខុសពីធម្មតាអើយធម្មតា

ឃើញហើយស្អាតណាស់

ព្រះម្ចាស់ថ្លៃអើយ

តើប្រុសត្រាណត្រើយ

មកពីឋានណា?

សិក្តសមគ្រឿងទ្រង់

ដូចអង្គក្សត្រា

វង្វេងអាត្មា

ក្នុងព្រៃឯកអង្គអើយឯកអង្គ

...ភ្លេង...

រសៀលគងព្រៃ

រៃយំគ្រលួច

តូចទួញថ្ងូរថ្ងួច

រសៀលគងភ្នំ

ត្រាច់ចរក្នុងព្រៃ

ឃើញអល់ហ្វូងឃ្មុំ

ចង់ក្រេបទឹកដម

បុប្ផាផ្កាព្រៃអើយផ្កាព្រៃ

រសាប់រសល់

ខ្វល់ពេញឱរ៉ា

ចម្លែកចិន្តា

តើមានរឿងអ្វី?

នៅស្ងៀមពុំបាន

ចរយាតឃ្មាតខ្មី

ក្រែងលោមានអ្វី

ខុសពីធម្មតាអើយធម្មតា

ឃើញហើយស្អាតណាស់

ព្រះម្ចាស់ថ្លៃអើយ

តើប្រុសត្រាណត្រើយ

មកពីឋានណា?

សិក្កសមគ្រឿងទ្រង់

ដូចអង្គក្សត្រា

វង្វេងអាត្មា

ក្នុងព្រៃឯកអង្គអើយឯកអង្គ

...ភ្លេង..

ឃើញហើយស្អាតណាស់

ព្រះម្ចាស់ថ្លៃអើយ

តើប្រុសត្រាណត្រើយ

មកពីឋានណា?

សិក្កសមគ្រឿងទ្រង់

ដូចអង្គក្សត្រា

វង្វេងអាត្មា

ក្នុងព្រៃឯកអង្គអើយឯកអង្គ

សេបមន្តសណ្តំ

ផ្គុំអស់អញ្ជលី

ឱព្រះភូមី

ផ្ទុំលក់យូរលង់

នឹកបានថ្នមបី

នែបកាយអែបអង្គ

ប្រែកាឡាផង

ដូចក្តីប្រាថ្នាអើយប្រាថ្នា។

ចប់!

Еще от ហ៊ឹម ស៊ីវន

Смотреть всеlogo