ស្រណោះក្លិនម្អម
️១៧ ០៨ ២០១៧ ️
(ប).ស្រណោះដៃអូនហុចឱ្យបងថ្នម
ប្រហើរក្លិនម្អមដែលដុះក្នុងស្រែ
បេះដូងកំសត់កត់ត្រាក្លិនស្នេហ៍
នៅក្រោមដូងខែក្បែរភ្នំសំពៅ
(ស).ស្រណោះដៃបងត្រកងបីអូន
យប់យន់ស្ងាត់សូន្យអូនគេងកើយភ្លៅ
ឱ!រសជាតិស្នេហ៍ក្បែរភ្នំសំពៅ
លង់លុះឥឡូវនៅតែស្រមៃ
(ប).ស្មៅអើយកុំដុះលុបដានស្នេហ៍ខ្ញុំ
(ស).ទឹកអើយកុំធំលិចខ្ទមនិស័្សយ
(ប).ឱ!ស្ទឹងសង្គែកុំប្រែចិត្តថ្មី
(ស).លុះជីវិតក្ស័យក៏នៅតែស្មោះ
(ប).ឱ!អ្នកសច្ចំនៅភ្នំសំពៅ
ជួយធ្វើម៉ែឪឱ្យខ្ញុំផងចុះ
(រួម).រឿងយើងពីរប្រាណលោកបានដឹងអស់
សូមជួយសង្គ្រោះឱ្យស្នេហ៍សុខសាន្ត
.......ភ្លេង.......
(ប).ស្មៅអើយកុំដុះលុបដានស្នេហ៍ខ្ញុំ
(ស).ទឹកអើយកុំធំលិចខ្ទមនិស័្សយ
(ប).ឱ!ស្ទឹងសង្គែកុំប្រែចិត្តថ្មី
(ស).លុះជីវិតក្ស័យក៏នៅតែស្មោះ
(ប).ឱ!អ្នកសច្ចំនៅភ្នំសំពៅ
ជួយធ្វើម៉ែឪឱ្យខ្ញុំផងចុះ
(រួម).រឿងយើងពីរប្រាណលោកបានដឹងអស់
សូមជួយសង្គ្រោះឱ្យស្នេហ៍សុខសាន្ត
️️បើស្រវឹងកុំបើកបរ ️️
️សូមអគុណ ️