️ ស្ទឹងសម្ងាត់ ️
️ ម៉ៅ ហាជី ️
1 ទឹកហូរអន្លាយ
ឆ្ងាយអើយសែនឆ្ងាយអនេក
ទឹកហូរនាំយកទឹកភ្នែក
គ្រាដែលបែក ចាកស្នេហ៍
មាត់ស្ទឹង ឈ្មោះស្ទឹងសង្កែ
ទីដែលខ្ញុំធ្លាប់តែ មកលំហែនឹងស្រី
2 ពេលខ្ញុំជួបស្នេហ៍
មានតែស្ទឹងនៅជាគ្នា
ធ្លាប់ឮពាក្យខ្ញុំចរចា
ពាក្យសន្យាក្នុង រាត្រី
ស្ទឹងអើយ! អ្នកជាសាក្សី
ពេលនេះខ្ញុំឃ្លាតស្រី ស្រីបែកចិត្តពីខ្ញុំ
1 ក្ដីរំពឹង ដូចទឹកស្ទឹងហូរ
ខ្យល់ថ្ងូរ ដូចសូរសំឡេងក្រៀមក្រំ
សត្វបក្សី ឃ្លាតចាកទ្រនំ
ខំស្រែកយំ ទាល់តែដួងចិត្ត ខ្លោចផ្សា
2 ស្ទឹងសម្ងាត់អើយ
លាហើយស្នេហាឧត្ដម
បើសិនអ្នកដឹងរឿងខ្ញុំ
សូមលាក់ទុកក្នុងឱរា
សូមស្ទឹងកុំប្រាប់អ្នកណា
ធ្វើម្ដេចខ្ញុំមានពៀរ
បានជាស្នេហាបាត់បង់
... ភ្លេង ...
2 ក្ដីរំពឹង ដូចទឹកស្ទឹងហូរ
ខ្យល់ថ្ងូរ ដូចសូរសំឡេងក្រៀមក្រំ
សត្វបក្សី ឃ្លាតចាកទ្រនំ
ខំស្រែកយំ ទាល់តែដួងចិត្ត ខ្លោចផ្សា
1 ស្ទឹងសម្ងាត់អើយ
លាហើយស្នេហាឧត្ដម
បើសិនអ្នកដឹងរឿងខ្ញុំ
សូមលាក់ទុកក្នុងឱរា
សូមស្ទឹងកុំប្រាប់អ្នកណា
ធ្វើម្ដេចខ្ញុំមានពៀរ
បានជាស្នេហាបាត់បង់
សូមអរគុណ! Thank you