menu-iconlogo
huatong
huatong
avatar

ចំប៉ាបាត់ដំបង

Sinn Sisamouthhuatong
nimcint29huatong
Тексты
Записи
ឱ! បាត់ដំបងបណ្ដូលចិត្តអើយ

ខ្ញុំសូមលាហើយលាទាំងអាល័យ

តាំងពីរូបខ្ញុំបានឃ្លាតទៅឆ្ងាយ

ខ្វល់ខ្វាយ នឹកស្ដាយពុំមានពេលល្ហែ

ឱ! បាត់ដំបងកងកម្មវាសនា

ដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរ

បើសិនជាគូខ្ញុំពីបុព្វេ

សូមឱ្យមាសស្នេហ៍នឹកឃើញគ្រាដើម

កន្លងយូរឆ្នាំចាំទេ..ស្ងួន

មានតែរូបអូនដែលជាដង្ហើម

ចំពោះនួនល្អងចិត្តបងសង្ឃឹម

សង្ឃឹមញញឹមថាបានជាគូ..វាសនា

ឱ! បាត់ដំបងខ្ញុំប៉ងយូរហើយ

តើថ្ងៃណាឡើយបានយល់ភក្ត្រា

ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា

ចង់បានចម្ប៉ាបាត់ដំបងអើយ..

️️️ ️ភ្លេង

កន្លងយូរឆ្នាំចាំទេ..ស្ងួន

មានតែរូបអូនដែលជាដង្ហើម

ចំពោះនួនល្អងចិត្តបងសង្ឃឹម

សង្ឃឹមញញឹមថាបានជាគូ..វាសនា

ឱ! បាត់ដំបងខ្ញុំប៉ងយូរហើយ

តើថ្ងៃណាឡើយបានយល់ភក្ត្រា

ចិត្តជ្រួលច្របល់រាល់ថ្ងៃខ្លោចផ្សា

ចង់បានចម្ប៉ាបាត់ដំបងអើយ

ចង់បានចម្ប៉ាបាត់ដំបងអើយ

ចង់បានចម្ប៉ាបាត់ដំបងអើយ..

សូមអរគុណ

Еще от Sinn Sisamouth

Смотреть всеlogo