menu-iconlogo
huatong
huatong
avatar

ផាត់ជាយបណ្តូលចិត្ត

Sinn Sisamouthhuatong
perrioneharrishuatong
Тексты
Записи
ដួងច័ន្ទអឺយ! រះខ្ពស់នៅឆ្ងាយសន្លឹម

ស្រស់ញញឹម ប៉ប្រិមដូចវង់ភ័ក្រ្តស្រី

ពេលឃើញភ្លាម ចិត្តរៀមលបគួចមេត្រី

អូនល្អលើសស្រី ផុតនិស្ស័យបងប្រាថ្នា

ពេលអូនខឹង អូនល្អលើសមួយកម្រិត

ធ្វើឱ្យចិត្ត បងរឹតតែកួចស្នហា

កែវភ្នែកអូន ចាំងឆ្លុះរស្មីភ្លឺថ្លា

នាំឱ្យចិន្តា បងរឹតតែស្រលាញ់ស្រី

អូនផាត់ជាយ ព្រះពាយមានប្រាប់អូនទេ

ថាបងស្នេហ៍ ចង់តែកៀកកើយថ្នមបី

បើជាតិនេះ ផាត់ជាយអូនមិនប្រណី

រៀមស៊ូក្ស័យ ជីវិតដែលឥតខ្លឹមសារ

ដួងច័ន្ទអឺយ! ច័ន្ទរះបំភ្លឺចិត្តខ្ញុំ

ដែលរស់ទ្រាំ ក្រៀមក្រំរងក្តីទុក្ខា

ពេលឃើញអូន ទ្រូងបងកញ្ជ្រោលស្នេហា

មេត្តាៗ យល់ដល់ចិន្តារៀមផង

Еще от Sinn Sisamouth

Смотреть всеlogo
ផាត់ជាយបណ្តូលចិត្ត от Sinn Sisamouth - Тексты & Каверы