បេះដូងដែលធ្លាប់ឯកា
ប្រាថ្នាប៉ងចង់មានគ្នា
តែពេលវេលា
ជាអ្នកកំណត់
មិនគួរចេះតែសាកល្បង
ក៏មិនអាចបង្ខំចិត្ត
ឲ្យស្រឡាញ់ឬស្អប់
ពេលនេះ បងបានជួបអូន
បេះដូងដូចមានជីវិត
កន្ត្រាក់ដល់ដួងចិត្ត
ឲ្យសារភាពប្រាប់ស្រី
តែឱកាស ដូចជាគ្មានសោះ
មើលទៅ អូនក៏មិនប្រណី
ដល់បេះដូងមួយនេះ
ក្រែងយើងមាន
បេះដូងមួយដូចគ្នា
ស្រឡាញ់ពុំងារ
ហេតុអ្វីដូចពិបាកម្ល៉េះ
ចិត្តលួចនឹកអូន
បេះដូងស្ទើរប្រេះ
ចង់បានអូនណាស់
មកជិតនែបនិត្យឱរ៉ា
តែហាក់គ្មាននិស្ស័យ
ព្រោះរូបស្រីដូចមិនប្រាថ្នា
បេះដូងកម្សត់រៀបរ៉ា
ឯកាទៀតហើយ
ពេលនេះ បងបានជួបអូន
បេះដូងដូចមានជីវិត
កន្ត្រាក់ដល់ដួងចិត្ត
ឲ្យសារភាពប្រាប់ស្រី
តែឱកាស ដូចជាគ្មានសោះ
មើលទៅ អូនក៏មិនប្រណី
ដល់បេះដូងមួយនេះ
ក្រែងយើងមាន
បេះដូងមួយដូចគ្នា
ស្រឡាញ់ពុំងារ
ហេតុអ្វីដូចពិបាកម្ល៉េះ
ចិត្តលួចនឹកអូន
បេះដូងស្ទើរប្រេះ
ចង់បានអូនណាស់
មកជិតនែបនិត្យឱរ៉ា
តែហាក់គ្មាននិស្ស័យ
ព្រោះរូបស្រីដូចមិនប្រាថ្នា
បេះដូងកម្សត់រៀបរ៉ា
ឯកាទៀតហើយ
បេះដូងកម្សត់រៀបរ៉ា
ឯកាទៀតហើយ