menu-iconlogo
huatong
huatong
เนื้อเพลง
บันทึก
អតីតកាលបណ្ដាលឲចិត្តមិនស្ងប់

ចង់ឲគ្រប់យ៉ាងត្រលប់ចង់ឃើញមុខ

លោកពុកមានគុណ

អតីតកាលពុកខំលីសែងរែកពុន

គ្រប់យ៉ាងពុកទ្រាំអត់ធន់

ដើម្បីកូនបានដូចគេឯង

ញើសដូចឈាមក្រំក្រៀមកណ្ដាលថ្ងៃក្ដៅ

ដល់ផ្ទះមិនថាយប់ជ្រៅ

ពុកតែងនៅនែបនិត្យប្រលែង

កូននៅតូចលង់លក់ព្រោះតែសំលេង

លោកពុកបំពេឲគេង

លង់វង្វេងក្រោមស្បៃរាត្រី

តែពេលនេះបាត់លោកពុក

បាត់ពុកឆ្ងាយពីភក្រ្តា

បាត់ពុកទៅណាមិនស្ដី

កូនស្រែកហៅរកលោកពុក

ទ្វីបលោកមិនប្រណីទាមទារ

មកផ្ដាច់និស្ស័យឲឃ្លាត

ចង់ជួបមុខចង់ឃើញពុកនៅជិតកូន

ពាក្យពេចន៍បំពេលួងលោម

ធ្វើឲកូនរឹតនៅស្រណោះ

មានថ្ងៃនេះដោយសារគុណពុកសន្ដោស

ទូន្មានអប់រំកូនប្រុសមិនឲខុសលុះធំដឹងក្ដី

តែពេលនេះឃ្លាតលោកពុក

បាត់ពុកឆ្ងាយពីភក្រ្តា

បាត់ពុកទៅណាមិនស្ដី

កូនស្រែកហៅរកលោកពុក

ទ្វីបលោកមិនប្រណីទាមទារ

មកផ្ដាច់និស្ស័យឲឃ្លាត

លោកពុកបើសិនជាលោកពុកឃើញខ្ញុំ

ឃើញកូនបានល្អពុកនឹងសប្បាយចិត្ត

តែបើកូនចង់ឃើញលោកពុក កូនឥតដឹងថា

ជួបលោកពុកដោយរបៀបណា ហ៊ឺ!

เพิ่มเติมจาก ព្រាប សុវត្ថិ

ดูทั้งหมดlogo