menu-iconlogo
huatong
huatong
--cover-image

គ្រប់យ៉ាងដើម្បីអូន

សាពូន មីដាដាhuatong
skyemerrimanhuatong
เนื้อเพลง
บันทึก
អ្វីគ្រប់យ៉ាងដើម្បីអូន

អ្វីៗព្រោះតែស្ងួន

តែនឹមនួនអូនបែរ មិនយល់ចិត្ត

ហើយឆ្លើយថាឈប់ស្នេហ៍ហើយ

ឱ!បងអើយ ឈប់នឹកគិត

រឿងអតីតគ្មានន័យ ទៀតឡើយ

អ្វីគ្រប់យ៉ាងដើម្បីស្នេហ៍

ហើយរៀមសែនអាណិត

បងតែងគិតពីអនាគតស្រី

អូនមិនយល់ទឹកចិត្តបង

បែរចោទថាមើលងាយថ្លៃ

ហេតុអ្វីពិសីអូនគិតយ៉ាងនេះ?

ឱ!ព្រះអើយសូមជួយផង

ឱ្យយល់ពីបំណងខ្ញុំ

ថាស្មោះលើមាសម៉ុម គ្មានគេចកែ

ទោះដឹងថាអូនសាវ៉ា

តែចិន្តាបងនៅស្មោះ

ភក្តីស្នេហ៍ចំពោះអូនលុះក្ស័យ

លុះក្ស័យ

ថ្ងៃក្រោយអូននឹងបានយល់

រែងខ្វាយខ្វល់គំនិត

រឿងអតីតធ្វើឱ្យអូនឈឺចាប់

បេះដូងបងរង់ចាំអូន

ស្ងួនត្រឡប់វិលវិញ

យើងនឹងសាងស្នេហាជាថ្មី

ឱ!ព្រះអើយសូមជួយផង

ឱ្យយល់ពីបំណងខ្ញុំ

ថាស្មោះលើមាសម៉ុម គ្មានគេចកែ

ទោះដឹងថាអូនសាវ៉ា

តែចិន្តាបងនៅស្មោះ

ភក្តីស្នេហ៍ចំពោះអូនលុះក្ស័យ

លុះក្ស័យ

ថ្ងៃក្រោយអូននឹងបានយល់

រែងខ្វាយខ្វល់គំនិត

រឿងអតីតធ្វើឱ្យអូនឈឺចាប់

បេះដូងបងរង់ចាំអូន

ស្ងួនត្រឡប់វិលវិញ

យើងនឹងសាងស្នេហាជាថ្មី

เพิ่มเติมจาก សាពូន មីដាដា

ดูทั้งหมดlogo