menu-iconlogo
huatong
huatong
avatar

ផាត់ជាយបណ្ដូលចិត្ត

សុគន្ធ នីសាhuatong
✳️T.S.C.​LINGHENG🔥huatong
เนื้อเพลง
บันทึก
Upload TSC fam

LING

ឱ! ចន្ទអើយ

ចន្ទរះខ្ពស់ឆ្ងាយសន្លឹម

ភ័ក្ត្រញញឹម

អ្នកសើចចំអកឲស្រី

ដែលជឿលង់

ពាក្យផ្អែមល្ហែមប្រុសអប្រិយ

ផ្តេកផ្តួលភក្តី

ព្រោះស្មានថាដូចប្រាថ្នា

ឱ! ទឹកភ្នែក

សូមជួយរលែកដួងចិត្ត

សូមអាណិត

ដល់ចិត្តស្រីដែលគ្រាំគ្រា

កែវភ្នែកខ្ញុំ

មើខ្លាឃើញថាជាលា

សូមម្ចាស់វេរា

ផ្តន្ទាប្រុសព្រានចង្រៃ

...ភ្លេង...

ទ្រូងធ្លុះធ្លាយ

ផាត់ជាយស្រីអភ័ព្វស្នេហ៍

រស់ខ្មាស់គេ

រស់នៅនាំធ្ងន់ផែនដី

កម្មជាតិនេះ

កម្មក្រាស់កម្មឥតប្រណី

រស់ធ្វើអ្វី

ជីវិតដែលឥតខ្លឹមសារ

ដួងចន្ទអើយ

ចន្ទរះបំភ្លឺចិត្តខ្ញុំ

ដែលក្រៀមក្រំ

រស់ចាំតែក្តីមរណា

នឹករឿងដើម

គ្រាំចិត្តស្ទើរបែកឱរ៉ា

លាហើយស្នេហា

ស្មារលាលុះអវសាន្តជាតិ

ចប់!

เพิ่มเติมจาก សុគន្ធ នីសា

ดูทั้งหมดlogo