menu-iconlogo
huatong
huatong
avatar

កណ្តុរសរ៍ (EP Version)

Sinn Sisamouth/Ros Sereysotheahuatong
phatlatian08huatong
เนื้อเพลง
บันทึก
ឱ! ខ្លួនខ្ញុំអឺយ! សែនកម្សត់ តស៊ូប្រឹងរត់ផុតពីព្រាន

គេតាមប្រហារយ៉ាងបំពាន ប៉ះលើអ្នកមានធម៌សប្បុរស

គេថ្នាក់គេថ្នមបីបមខ្ញុំ ដាក់ថ្នាំស្អិតស្អំឥតមានខ្ចោះ

ជួយស្រង់ជីវិតឱ្យខ្ញុំរស់ គុណគេសាងខ្ពស់ហួសពណ៌នា

រាល់ថ្ងៃគេតែងមករកខ្ញុំ មានចំណីនំសព្វគ្រប់គ្រា

ខ្ញុំនឹកដល់គេទ្រូងកំព្រា រស់រែងវេទនាក្នុងព្រឹក្សព្រៃ

បងមកដល់ហើយណាស្រស់ពិសី ចូរកែវចរណៃទទួលរៀមរ៉ា

បងដឹងរឿងពិតថាស្រស់ជីវ៉ា ជាទេពធីតាក្នុងកណ្ដុរស

នែ! អ្នកកំលោះសម្រស់ល្អឯក គយគន់ជាប់ភ្នែកសម្ផស្សបវរ

ម៉េចហ៊ានថាខ្ញុំជាកណ្ដុរស ខ្ញុំជាអប្សរចុះពីសួគ៌ា

បងដឹងច្បាស់ហើយកែវអើយ! កុំលាក់ ចិត្តបងជំពាក់នឹងកែវពុំងា

សូមអូនប្រណីដល់បងកំព្រា ចង់រួមវាសនានឹងកែវចរណៃ

បើពិតជាស្មោះស្ម័គ្រលើរូបអូន សូមស្នេហ៍កុំសូន្យចោលអូនរីងរៃ

ជឿចុះជីវ៉ាបងមិនដោះដៃ ស្ម័គ្រអូនលុះក្ស័យមិនកែប្រែឡើយ

ឡាឡា ឡាឡាឡាឡាឡា ឡាឡាឡាឡា ឡាឡាឡាឡាឡា

เพิ่มเติมจาก Sinn Sisamouth/Ros Sereysothea

ดูทั้งหมดlogo