កុំភ្លេចអូនណា ប្រុសស្នេហាអើយ
គ្រាដែលកៀកកើយស្នេហ៍តែពីរនាក់
ហេមន្តរដូវរងាញរ័ញាក់
យើងទាំងពីរនាក់រួមរក្ស័ស្នេហា
អូននៅចាំបាន ចាំគ្រប់ដង្ហើម
ក្រោមផ្សែងសន្សើមនៃផ្ទៃមេឃា
បងបានលួងលោមថ្នាក់ថ្នមស្នេហា
ហើយប្រាប់អូនថាស្នេហាលុះក្ស័យ
ឱ!ពេលរាត្រី រាត្រីទឹកឃ្មុំ
អូនស្ទើរស្រែកយំ យំលើទ្រូងប្តី
បងអង្វរអូនថាអូនកុំភ័យ
ហេតុតែខ្លួនស្រីអូនចេះតែទ្រាំ
កុំភ្លេចអូនណា ប្តីសំឡាញ់ចិត្ត
សូមបងអាណិតដល់ដួងចិត្តខ្ញុំ
កុំធ្វើបាបទ្រូងអូនអោយរងកម្ម
កុំភ្លេចបណ្តាំអូនណាបងណា
(((((ភ្លេង)))))
ឱ!ពេលរាត្រី រាត្រីទឹកឃ្មុំ
អូនស្ទើរស្រែកយំ យំលើទ្រូងប្តី
បងអង្វរអូនថាអូនកុំភ័យ
ហេតុតែខ្លួនស្រីអូនចេះតែទ្រាំ
កុំភ្លេចអូនណា ប្តីសំឡាញ់ចិត្ត
សូមបងអាណិតដល់ដួងចិត្តខ្ញុំ
កុំធ្វើបាបទ្រូងអូនអោយរងកម្ម
កុំភ្លេចបណ្តាំអូនណាបងណា
កុំភ្លេច...បណ្តាំអូនណាបងណា...
Thanks!.........