menu-iconlogo
huatong
huatong
Şarkı Sözleri
Kayıtlar

ថ្នមអឺយ! ថ្នមឲ្យស្រីឆ្លើយ

ម្ដេចព្រងើយ មិនឆ្លើយសាសង

ខឹងរឿងអ្វី អូនមិនស្រដី​ តបបង

ឬខុសចិត្ត នួនល្អង

បានជាស្រី អូនខឹង

ប្រយោជន៍អ្វីបានថ្នម ត្រឹមកាយ

បើចិត្តអូននៅឆ្ងាយ ហួសក្ដីរំពឹង

ភ្លេងរាត្រីប្រគំ ប្រលោមព្រលឹង

ដើមជ្រៃឈរ ប្របមាត់ស្ទឹង

សូមជួយ បញ្ជាក់ចិត្តា

ថ្នមកាយ តែឆ្ងាយចិត្តស្នេហ៍

ក្នុងខ្ទមស្រែ ក្រោមខែភ្លឺថ្លា

សំលេងខ្លុយ អន្ទងរកចិត្តជីវា

បើចិត្តមិនមេត្តា បេះដូងក្រៀមក្រំ

បងថ្នមចិត្ត ថ្នមទាំងកាយា

ស្មានខុសក្ដីប្រាថ្នា មិនអាចបង្ខំ

កាពិតបង ថ្នមឲ្យចិត្តអូន

ទួញយំ ទឹកភ្នែករបស់ស្រីម៉ុម

បញ្ជាក់ ថាមិនស្នេហា

ឱ!អ្នកណាទៅបានចិត្ត?

បានរូបស្ងួន ផ្ដល់ក្ដីអាណិត

សូមប្រាប់ការពិត ឲ្យរៀមដឹងផង

ព្រាប សុវត្ថិ'dan Daha Fazlası

Tümünü Görlogo
ព្រាប សុវត្ថិ, ថ្នម - Sözleri ve Coverları