ជើងមេឃពណ៍ខ្មៅហៅបងលែងលឺអើយ
ស្រីណាមិនឈឺដួងចិត្តសោកា
បើប្រុសក្បត់សម្បថស្នេហា
ហ៊ានរៀបការទៅហ្នឹងគូថ្មី
តើសល់អ្វីឲខ្ញុំសង្ឃឹម
ស្ដាយព្រហ្មចារីស្ដាយវ័យក្រមុំ..អើយ
យំមួយម៉ឺនឆ្នាំក៏មិនបាត់ដែរ
ឳ!ស្ពានអើយអាណិតខ្ញុំទេ
តើត្រូវជេ ឬមិនត្រូវជេ
ប្រុសក្បត់ស្នេហ៍ចិត្តរេដូចភ្លៀង
ឳ!បងអើយបងអូនខឹងទេ
អូនមិនជេរទេ នៅតែស្នេហ៍ជានិច្ច
ឲភ្លេចមិនភ្លេច ថ្វីបើប្រុសមានល្បិច
ស៊ូយំសស្រិចម្នាក់ឯង
ពីតូចដល់ធំខ្ញុំយំធម្មតា.អើយ
យំព្រោះស្នេហាមិនដែលយំទេ
តែពេលនេះខ្ញុំយំគ្មានល្ហែ
ខ្ញុំខំទប់ទឹកភ្មែកណាស់ដែរ
តែទឹកភ្នែកនៅហូរដដែល
ភ្លេង.....
យំនេះខ្ញុំយំស្រែកប្រាប់ធម្មជាតិ.អើយ
ប្រាប់ស្រីឯទៀតកុំឲដូចខ្ញុំ
មែន ស្នេហាផ្អែមជាងទឹកឃ្មុំ
តែស្នេហាអាចឲយើងយំ
យំមិនបាត់ អស់មួយជីវិត