menu-iconlogo
huatong
huatong
avatar

ស្ពានអូរតាគី

ស៊ិន ស៊ីសាមុតhuatong
pbutterflygirl5huatong
Şarkı Sözleri
Kayıtlar
ស្ពានអូរតាគី

(ពោល) ឱស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំ

សូមជួយលាក់ផង កុំប្រាប់អ្នកណាឱ្យសោះ!

ភ្លេង

សម្រក់ទឹកខ្មៅ លើដំបៅចាស់

នឹកឡើងសែនខ្មាស់ ស្ពានអូរតាគី

កាលបងនិងអូន សាងក្បូនជីវី

កាលបងនិងអូន សាងក្បូនជីវី

ក្រោមដើមគគីរ ក្នុងខ្ទមទុរគ៌ត

អូនតាមម្តាយទៅ មង្គលបុរី

គ្មានផ្ញើសម្តី ឱ្យបងមួយម៉ាត់

បងជាកម្មករ រថភ្លើងកម្សត់

បងជាកម្មករ រថភ្លើងកម្សត់

លួចផ្ញើសំបុត្រ តាមអ្នករត់ពន្ធ

ស្រាប់តែ អូនមានថ្មីហើយ

ជីវិតខ្ញុំអើយ ទុក្ខស្នេហ៍សែនធ្ងន់

ម្តាយអូនជេរផ្ញើ តាមអ្នករត់ពន្ធ

ម្តាយអូនជេរផ្ញើ តាមអ្នករត់ពន្ធ

មើលងាយរិះគន់ ថាបងក្រខ្លាំង

ស្ពានអូរតាគី ស្ពានអូរតាកែ

ឱ! ពពាលខែនិងស្រែបារាំង

បើដឹងរឿងខ្ញុំ សូមជួយបិទបាំង

បើដឹងរឿងខ្ញុំ សូមជួយបិទបាំង

ធ្វើជារនាំង បាំងស្នេហ៍នេះផង

ភ្លេង

ស្រាប់តែ អូនមានថ្មីហើយ

ជីវិតខ្ញុំអើយ ទុក្ខស្នេហ៍សែនធ្ងន់

ម្តាយអូនជេរផ្ញើ តាមអ្នករត់ពន្ធ

ម្តាយអូនជេរផ្ញើ តាមអ្នករត់ពន្ធ

មើលងាយរិះគន់ ថាបងក្រខ្លាំង

ស្ពានអូរតាគី ស្ពានអូរតាកែ

ឱ! ពពាលខែនិងស្រែបារាំង

បើដឹងរឿងខ្ញុំ សូមជួយបិទបាំង

បើដឹងរឿងខ្ញុំ សូមជួយបិទបាំង

ធ្វើជារនាំង បាំងស្នេហ៍នេះផង

ធ្វើជារនាំង បាំងស្នេហ៍នេះផង

អរគុណ

ស៊ិន ស៊ីសាមុត'dan Daha Fazlası

Tümünü Görlogo