menu-iconlogo
huatong
huatong
avatar

ថ្ងៃលិចអូនស្រណោះ

Ros Sereysotheahuatong
rent.chefhuatong
Şarkı Sözleri
Kayıtlar
ថ្ងៃលិចបាត់

បាត់ទាំងអឺ! រូបថ្លៃ

បងអឺ! អឺយ!

អូនសែននឹកស្រណោះ

ថ្ងៃលិច... អូនចាំ ចាំផ្លូវកល្យាណ

ខុសត្រូវប៉ុន្មាន បងតែងមេត្តា

ទ្រូងអូនបានស្បើយ ផុតភ័យទុក្ខា

ប្រុសស្រស់សង្សារ ករុណាអូនក្រៃ

ថ្ងៃលិច... ស្អែកទៀត អូននៅមិនភ្លេច

មើលផ្លូវជានិច្ច ក្រែងឃើញប្រុសថ្លៃ

ផ្ការីកផ្ការោយ ប្រុសលាដោះដៃ

ធ្វើម្តេចនិស្ស័យ ត្រូវឱ្យរងកម្ម

ថ្ងៃលិចអូនស្រណោះ អូនស្រណោះ

ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម

លិចហើយកុំរះ បើរះកុំញញឹម

ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអឺយ!

ស្រណោះ... ថ្ងៃលិច ក្តិចទងប្រមាត់

ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ

ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា

ថ្ងៃលិចកាលណា សោកាអាល័យ

ថ្ងៃលិចអូនស្រណោះ អូនស្រណោះ

ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម

លិចហើយកុំរះ បើរះកុំញញឹម

ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអឺយ!

ស្រណោះ... ថ្ងៃលិច ក្តិចទងប្រមាត់

ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ

ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា

ថ្ងៃលិចកាលណា

សោកាអាល័យ

Ros Sereysothea'dan Daha Fazlası

Tümünü Görlogo