ស្គាល់រសស្នេហ៍នៅគ្រាស្រឡាញ់ៗៗ ចិត្តស្រីចុះចាញ់ជាឈ្លើយ
ស្រីលះបង់គ្មានសល់អ្វីឡើយ ពេលប្រុសថ្នាក់ថ្នមកៀកកើយ
បងជាខ្នើយដួងចិត្ត
ស្គាល់រសស្នេហ៍នៅគ្រាបងថ្នមៗៗ លួងលោមបីបមឱបរឹត
ទោះផែនដីផ្ទៃមេឃងងឹត ក៏នៅមានពន្លឺចិត្ត
ដែលប្រឌិតចេញពីស្នេហ៍ស្រី
ចង់តែស្តាប់ពាក្យផ្អែម ផ្អែមពិរោះដូចជាតន្ត្រី
ដូចតារារះត្រៀបត្រាចោលរស្មី ជាសម្ផស្សសម្រាប់រាត្រី
ដែលចិត្តស្រីស្គាល់រសជាតិស្នេហ៍
អូនសូមស្នេហ៍ស្នេហ៍មួយជីវិតៗៗ បើពិតជាមិនគេចកែ
គ្រាដំបូងអូនស្គាល់រសស្នេហ៍ អូនខំថ្នាក់ថ្នមខំថែ
មិនអោយស្នេហ៍ស្រពោនវិញបាន