ឮសំលេងភ្លៀងធ្លាក់នៅខាងក្រៅ
អារម្មណ៍សោកសៅគិតដល់អូន
ភ្លៀងកាន់តែខ្លាំងបងរងារបេះដូង
ចង់កាន់ដៃអូនដើរកាន់ដំណក់ភ្លៀងធ្លាក់
ពេលផ្គររន្ទះអូនក្លាចទេ
ចង់ឱបមាសមេគាប់ហរទ័យ
ស្តាប់ទឹកភ្លៀងស្រក់រិតចង់ជួបពិសី
លើលោកគ្មានអ្វីជំនួសអូនបានទេ
ចង់ឱ្យអូនគេងកើយដៃស្តាប់បេះដូងបង
វាកុំពុងត្រូវការអូនខ្របពេលភ្លៀងធ្លាក់
តើអូនដឹងទេគឺអូនតែម្នាក់
ដិតក្នុងអារម្មណ៍បងគ្រប់វេលា
តើអូនរងារយ៉ាងណាគ្មានបងក្បែរ
ចង់ថ្នាក់ថ្នមស្រស់មាសមេមិនអោយសោកសៅ
បេះដូងតែមួយស្រលាញ់តែពៅនៅស្នេហ៍រហូត