បទចម្រៀង
" កញ្ឆែតបោះទង "
ស-អីយ៉ាស់! កញ្ឆែតបោះទង
ចោលទង កំពីងពួយផ្កា
អីយ៉ាស់! កញ្ឆែតបោះទង
ចោលទង កំពីងពួយផ្កា
ថ្វីបើរូបអូន មិនបានរៀបការ
មេឃរលំយ៉ាងណា
ក៏មិនភ្លេចបងដែរ
ប-អីយ៉ាស់! កញ្ឆែតបោះទង
ឯបង បោះខ្លួនទាំងស្រុង
អីយ៉ាស់! កញ្ឆែតបោះទង
ឯបង បោះខ្លួនទាំងស្រុង
ទាំងចិត្ត ទាំងកាយទាំងក្រៅ ទាំងក្នុង
ទោះទឹកជន់ លិចលង់
ក៏មិនបង់ចោលអូន
ស-អីយ៉ាស់! កញ្ឆែតទងវង
បោះទង លើទឹកថ្លាឈ្វេង
អីយ៉ាស់! កញ្ឆែតទងវង
បោះទង លើទឹកថ្លាឈ្វេង
ស្រឡាញ់ ប្រុសមួយព្រួយស្ទើ វង្វេង
ចេះតែគេងចំបែង
ខ្លាចបងឯងផ្លាស់ ថ្មី
ប-អីយ៉ាស់! កញ្ឆែតបោះទង
នួនល្អង បងស្ម័គ្រតែស្រី
អីយ៉ាស់! កញ្ឆែតបោះទង
នួនល្អង បងស្ម័គ្រតែស្រី
កុំនឹកខ្លាចក្រែង បងមានថ្មី
ទោះផែនដីរលាយ ក៏មិនងាយភ្លេចដែរ
ភ្លេង ...
- ២៩ . សីហា . ២០២២
ស-អីយ៉ាស់! កញ្ឆែតទងវង
បោះទង លើទឹកថ្លាឈ្វេង
អីយ៉ាស់! កញ្ឆែតទងវង
បោះទង លើទឹកថ្លាឈ្វេង
ស្រឡាញ់ប្រុសមួយ ព្រួយស្ទើវង្វេង
ចេះតែគេងចំបែង
ខ្លាចបងឯងផ្លាស់ ថ្មី
ប-អីយ៉ាស់! កញ្ឆែតបោះទង
នួនល្អង បងស្ម័គ្រតែស្រី
អីយ៉ាស់! កញ្ឆែតបោះទង
នួនល្អង បងស្ម័គ្រតែស្រី
កុំនឹកខ្លាចក្រែង បងមានថ្មី
ទោះផែនដីរលាយ ក៏មិនងាយភ្លេចដែរ
សូមអរគុណ