menu-iconlogo
huatong
huatong
avatar

ប៉ុន្មានខែទៀតទើបបងរៀបការ

រស់ សេរីសុទ្ធាhuatong
parkchangkyunhuatong
بول
ریکارڈنگز
ប៉ុន្មានខែទៀតទើបបងរៀបការ

(ពោល) ប៉ុន្មានខែទៀត ទើបបងរៀបការ

ជំនោរត្រជាក់ ខ្យល់ធ្លាក់ជើងភ្នំ

ស្រណោះអឺរឿងខ្ញុំ រឿងទុក្ខខ្លោចផ្សា

ពេលធ្លាប់ញញឹម ប្រែជាសោកា

ជួបគូសង្សារ ស្នេហាអភ័ព្វ

ព្រៃវែងសៀមរាប ឆ្ងាយពីគ្នាណាស់

ហេតុម្តេចអឹ កម្មក្រាស់ ឱ្យជួប គូគាប់

ជួបហើយ ប្រែព្រាត់ឱ្យនៅអភ័ព្វ

បងយកគូគាប់ ផ្គាប់ឳពុកម្តាយ

ប៉ុន្មានខែទៀតទើបបងរៀបការ

សូមប្រុសជីវ៉ា ប្រុសកុំសោកស្តាយ

បងប្រាប់មកចុះ អូនឥតនឿយណាយ

សុខចិត្តដកកាយ ឆ្ងាយពីស្នេហ៍ស្នង

អូនសែនស្តាយណាស់ ស្តាយកូនក្នុងផ្ទៃ

ធំឡើង ដឹងក្តី ស្រែកសួររកបង

តែនេះកម្មអូនកម្មក្រាស់កន្លង

អូនសូមលាបង លាទៅឆ្ងាយហើយ

ភ្លេង

ប៉ុន្មានខែទៀតទើបបងរៀបការ

សូមប្រុសជីវ៉ា ប្រុសកុំសោកស្តាយ

បងប្រាប់មកចុះ អូនឥតនឿយណាយ

សុខចិត្តដកកាយ ឆ្ងាយពីស្នេហ៍ស្នង

អូនសែនស្តាយណាស់ ស្តាយកូនក្នុងផ្ទៃ

ធំឡើង ដឹងក្តី ស្រែកសួររកបង

តែនេះកម្មអូនកម្មក្រាស់កន្លង

អូនសូមលាបង លាទៅឆ្ងាយហើយ

លាទៅឆ្ងាយហើយ

អរគុណ

រស់ សេរីសុទ្ធា کے مزید گانے

تمام دیکھیںlogo